ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍
អត្ថបទដោយ៖
AMS OneMinute
ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។
ម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដែលមានបំណងចង់យកសំណាកលើបុគ្គលិក និយោជិត កម្មកររបស់ខ្លួន សូមទាក់ទងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍។
ប្រភព៖ ក្រសួងប្រៃសនីយ៍និងទូគមនាគមន៍