កម្ពុជារំពឹងទទួលវ៉ាក់សាំង៩លានដូសទៀតពីប្រទេសចិនក្នុងរង្វង់ខែកក្កដានិងខែសីហា (Video Inside)

អត្ថបទដោយ៖
ឆាយ រត្ថា

កម្ពុជារំពឹងនឹងទទួលបានវ៉ាក់សាំងចំនួន៩លានដូសទៀតពីប្រទសចិនក្នុងអំឡុងខែកក្កដានិងខែសីហាឆ្នាំ ២០២១នេះ ក្នុងដំណើរការជម្រុញការចាក់វ៉ាក់សាំងលើមនុស្ស១០លាននាក់រហូតដល់ចុងឆ្នាំ។

ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១កក្កដានេះថា កម្ពុជាបានយកវ៉ាក់សាំងចិនជាប្រភពវ៉ាក់សាំងបង្អែកសម្រាប់ ការចាក់លើប្រជាពលរដ្ឋ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថាបើកម្ពុជារំពឹងតែលើវ៉ាក់សាំងកូវ៉ាក់ និងកម្ពុជាគ្មាន វ៉ាក់សាំងបង្អែកពីប្រភពនៃប្រទេសចិននោះទេ ម្ល៉េះកម្ពុជានឹងមិនមានលទ្ធភាពចាក់វ៉ាក់សាំងបានលើមនុស្សរហូត ដល់ជាង៤លាននាក់នាពេលនេះ ឡើយ (សម្លេងHS09) ពី៤និង០៥ដល់ចុង៧និង១៥ វ៉ាក់សាំងចិនស៊ីណូវ៉ាក់និងវ៉ាក់សាំងស៊ីណូហ្វាម គឺជាវ៉ាក់សាំងដែលអង្គការសុខភាព ពិភពលោកបានទទួល ស្គាល់ប្រើប្រាស់ជាវ៉ាក់សាំងសម្រាប់ការប្រើប្រាស់បន្ទាន់ប្រឆាំងនឹងវីរុសរាតត្បាតកូវីដ១៩ ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថាក្នុងខែកក្កដានេះ វ៉ាក់សាំងពីប្រទេសចិននឹងមកដល់ចំនួន៥លាន ដូសនិងនៅក្នុងខែ សីហា វ៉ាក់សាំងចិន៤លានដូសទៀតនឹងមកដល់ជាបន្តថែមទៀត។

កម្ពុជាក្នុងជំហានទី១ នឹងរៀបចំការចាក់វ៉ាក់ សាំងលើមនុស្សឲ្យបាន១០លានក្នុងខែវិច្ឆិកា និងបន្តពង្រីកការចាក់វ៉ាក់លើពលរដ្ឋរហូត ដល់១៣លាននាក់រួម ទាំងការចាក់លើពលរដ្ឋក្រោមអាយុ១៨ឆ្នាំនោះថែមទៀត។ គិតមកត្រឹមថ្ងៃនេះ យោងតាម ក្រសួងសុខាភិបាល ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៤លាន២សែន៧ពាន់៧៥១នាក់ហើយ ដែលស្មើនឹង ៤២,០៣% នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដូស ទី២រួច មាន ចំនួន៣លាន៤ម៉ឺន៨ពាន់៩០៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner