ហោរាសាស្រ្តប្រចាំថ្ងៃ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី៣ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារ និងរបររកស៊ីនានានឹងទទួលបានទិន្នផលល្អប្រសើរ។ ក្នុងនោះប្រសិនបើអ្នកមានបញ្ហាប្រទាក់ប្រឡាផ្នែកហិរញ្ញវត្ថុកន្លងមក ថ្ងៃនេះជាពេលវេលាល្អបំផុតក្នុងការដោះស្រាយ។ ចំពោះការបង្កើតមុនរបរថ្មី ឬការបណ្តាក់ទុនគឺអាចធ្វើទៅបានដោយមិនប្រទះនឹងបញ្ហាអ្វីឡើយ ដូច្នេះមិនបាច់ត្រូវព្រួយបារម្ភចំពោះដំណើរការនេះទេ។ ក្នុងពេលស្របគ្នា ចំពោះលោកអ្នកដែលប្រកបការងារដ្ឋឯកជន គឺអាចនឹងទទួលបានដំណឹងប្រែប្រួលខ្លះក្នុងការងារ ប៉ុន្តែភាពផ្លាស់ប្តូរនោះពឹងពាក់ទៅលើសកម្មភាពរបស់អ្នកទាំងស្រុង ប្រសិនបើអ្នកសម្របខ្លួន នោះអ្វីៗនឹងប្រែជាល្អប្រសើរបំផុត។
ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងដំណាក់កាលប្រែប្រួលដែលធ្វើឲ្យអ្នកមានការលំបាកក្នុងការគ្រប់គ្រង និងសម្រេចទៅតាមក្តីប្រាថ្នាណាស់។ មនុស្សមួយចំនួនដែលនៅក្បែរអ្នកហាក់មិនចូលរួមគាំទ្រនឹងការសម្រេចចិត្ត ឬគំនិតយោបល់របស់អ្នកឡើយ។ បើទោះបីជាយ៉ាងនេះក្តី សូមអ្នករក្សាភាពសប្បុរសជានិច្ច ហើយបន្តការងារទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ក្រៅពីនេះ ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើគឺអាចធ្វើទៅបាន តែត្រឹមតែជារឿងការងារប៉ុណ្ណោះ។ ផ្ទុយទៅវិញ លោកអ្នកអាចមានលទ្ធភាពយល់ដឹងបានលឿន និងអាចដោះស្រាយបញ្ហាបាន។
ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយនៅជុំវិញខ្លួន ពិសេសមនុស្សក្នុងក្រុមការងារ។ លោកអ្នកអាចមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពបំផុត។ នៅក្នុងថ្ងៃនេះអ្នកនឹងទទួលអារម្មណ៍ថារវល់ ឬតានតឹងច្រើនតាំងពីពេលព្រឹក ក៏ព្រោះតែទំងន់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក។ ដូច្នេះយកល្អ អ្នកគួរសុំជំនួយ ឬចែករំលែកការងារខ្លះទៅកាន់មិត្តភក្តិរួមការងាររបស់អ្នក។ លើសពីនេះ ក្នុងពេលនេះលោកអ្នកមានលទ្ធភាពយ៉ាងរលូនក្នុងការដោះស្រាយបញ្ហាជម្លោះ ដូច្នេះអ្នកអាចប្រើពេលនេះដោះស្រាយរឿងរ៉ាវចាស់ផងដែរ។
ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារ និងបំណងប្រាថ្នារបស់អ្នកនឹងសម្រេចទៅបានទាំងអស់។ ក្នុងនោះសូមកុំមានក្តីបារម្ភទាក់ទងនឹងកិច្ចការងារ ព្រមទាំងមុខរបររបស់អ្នក ពីព្រោះអ្វីៗមានដំណើរការល្អប្រសើរណាស់។ ទន្ទឹមនឹងនោះសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៅជុំវិញខ្លួន មិនគួរឆ្លើយតបអ្វីធំដុំនោះទេ គួររក្សាភាពស្ងៀមស្ងាត៉ទើបល្អប្រសើរ ដោយសាររាល់បញ្ហាទាំងនោះនឹងសាបរលាបទៅវិញបាន។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលសម្រាប់ការទំនាក់ទំនង និងចរចារាល់កិច្ចការងារទាំងឡាយ។
ឆ្នាំរោង សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបរនានាមានដំណើរជាប្រក្រតី។ ក្នុងវេលានេះចូររក្សាអ្វីៗឲ្យស្ថិតក្នុងស្ថានភាពដដែលសិន ពីព្រោះការផ្លាស់ប្តូរអាចនឹងជួបបញ្ហារឹងស្ទះខ្លះដែលរំខានដល់ដំណើរការជោគជ័យ។ ក្នុងពេលនេះ មានស្ថានភាពខ្លះអាចរុញច្រានអ្នកឲ្យចេញពីគន្លងត្រឹមត្រូវ ដូច្នេះសូមរក្សាខ្លួនកុំទទួលយកឥទ្ធិពលពីខាងក្រៅ ត្រូវប្រយ័ត្នប្រយែងក្រែងកើតរឿងធំដល់ខ្លួន ពិសេសប៉ះពាល់ដល់ការអភិវឌ្ឍន៍ដល់កិច្ចការងារ។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំសាក់ល្បងឲ្យសោះ។
ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារណាស់ ហើយស្ថានភាពវិជ្ជមាននឹងកើតឡើងចំពោះការងាររបស់អ្នកយ៉ាងប្រាកដណាស់។ លោកអ្នកអាចធ្វើការបណ្តាក់ទុន ឬផ្លាស់ប្តូរការងារបាន ព្រោះអ្វីៗស្ថិតក្នុងគន្លងផ្លូវដ៏ត្រឹមត្រូវ និងរីកចម្រើន។ ក្នុងនោះរាល់ទំនាក់ទំនងតូចធំនានាមានភាពចាំបាច់បំផុត ហើយចំពោះអាជីវករ សូមបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្នុងថ្ងៃនេះអ្នកគួរសំលឹងមើលលាភសំណាងនៅទិសបច្ចឹម ហើយព្យាយាមឆក់យកឳកាសនោះដោយភាពរួសរាន់ និងស្វាហាប់។
ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យទាំងអស់ ដូច្នេះសូមកុំមានការព្រួយបារម្ភឡើយ។ លោកអ្នកគួរចាប់យកឳកាស ហើយបំពេញក្តីស្រមៃរបស់ខ្លួនក្នុងពេលនេះ។ ក្នុងនោះការបង្កើនមុខរបរ បណ្តាក់ទុន ឬធ្វើពិធិមង្គលនានានឹងបានចម្រើនណាស់។ អ្នកកំពុងមានមនុស្សចាំជួយទំនុកបម្រុង ដូច្នេះសូមចែករំលែកក្តីស្រលាញ់ និងសណ្តោសប្រណីចំពោះមនុស្សទាំងនោះផងដែរ។ ភាពស្មោះត្រង់របស់អ្នកជាយាន្តជូនដំណើរអ្នកឲ្យបានជោគជ័យ និងរក្សាភាពស្ថិតស្ថេរយូរអង្វែង។ ផ្ទុយទៅវិញសូមប្រយ័ត្នចាញ់បោកបញ្ឆោតមនុស្សផ្ទុយភេទសំបុរស្រអែម។
ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះលទ្ធភាពសម្រេចផលជាទីគាប់ចិត្តហាក់មិនទាន់អាចកើតឡើងនោះទេ។ ប៉ុន្តែទាំងនេះមិនមែនមានន័យថាអ្នកមិនអាចធ្វើអ្វីបាននោះទេ។ សូមអ្នកព្យាយាមមើលភាពប្រែប្រួលនៃរបត់ការងារ ហើយសម្រប កែប្រែគម្រោងផែនការរបស់អ្នកទៅតាមស្ថានភាពនោះ។ ក្នុងពេលនេះភាពរឹងរួស ការប្រកាន់គំនិតរបស់ខ្លួនខ្លាំងពេក មិនមែនជាជម្រើសល្អនោះទេ។ អ្នកគួរសម្របខ្លះ ឬមិនចាំបាច់ត្រូវបញ្ចេញយោបល់អ្វីច្រើនទេក្នុងពេលនេះ។ ក្នុងនោះការចេញដំណើរផ្លូវឆ្ងាយគួរផ្អាកសិន ប្រយ័ត្នមានគ្រោះ។
ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ ប៉ុន្តែអំណោយផលនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ កុំនិយាយស្តីពាក្យសំដីទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ ឬការងាររបស់អ្នកដទៃ។ ក្នុងនោះការនិយាយដើម ការចែករំលែករឿងរ៉ាវនានាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាជម្រើសអវិជ្ជមានទាំងស្រុង ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ទេ គឺអ្នកនឹងជួបនឹងបញ្ហាដែលពិបាកដោះស្រាយជាក់ជាមិនខាន។ ដោយឡែក ឳកាសការងារនឹងកើតឡើងច្រើន ដូច្នេះគួរព្យាយាមចាប់យកឳកាសទាំងនោះដើម្បីជាប្រភពនៃចំណូលរបស់អ្នក។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមានណាស់។ ក៏ប៉ុន្តែ អ្នកត្រូវមានការប្រុងប្រយ័ត្នខ្លាំងជាមួយនឹងការសម្រេចចិត្ត ឬអនុវត្តគម្រោងការងារ ពិសេសផ្នែកជំនួញ ប្រសិនបើមិនមានគម្រោ ឬឯកសារលំអិតទេ គឺអ្នកមិនអាចទុកចិត្តបានទេ។ ទាំងនេះដោយសារ កំរិតនៃការចាញ់បោកគេមានកំរិតខ្ពស់។ ដដោយឡែក អ្នកអាចមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងបានយ៉ាងល្អប្រសើរជាមួយមនុស្សនៅជុំវិញខ្លួន។
ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អ្នកមិនគួរបោះបង់គម្រោងរបស់ខ្លួន ហើយដេញចាប់យកការងារថ្មី ឬធ្វើសកម្មភាពដោយឡែកនោះទេ។ ពីព្រោះប្រសិនបើអ្នកចំណាយពេល និងយកចិត្តទុកដាក់ចំពោះការងារនៅក្នុងដៃនាពេលនោះ គឺលោកអ្នកនឹងធានាបាននៅភាគជោគជ័យ។ ក្រៅពីនេះ ហាមដាច់ខាតក្នុងការសម្រេចចិត្តដោយប្រញាប់ប្រញាល។ ក្នុងពេលនេះអ្នកអាចនឹងងាយទទួលអារម្មណ៍មិនរីករាយ ដូច្នេះសូមព្យាយាមធ្វើយ៉ាងណាឲ្យពេលវេលានេះកន្លងផុតទៅ ហើយមិនចាំបាច់អីត្រូវតបតនោះទេ។
ឆ្នាំកុរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ ផ្ទុយទៅវិញសូមរក្សាការងារនានាឲ្យនៅក្នុងស្ថានភាពធម្មតាសិន ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការប្រែប្រួលខ្លាំង ដែលធ្វើឲ្យអ្នកអាចជួបនឹងផលលំបាក ឬត្រូវចំនាយពេលវេលាច្រើនក្នុងការប្រឈមទៅនឹងស្ថានភាពនោះ។ ក្នុងនោះដែរ អ្នកអាចជួបនឹងអារម្មណ៍ដែលមិននឹងហ្ន៎ គិតច្រើនផ្តេសផ្តាសឥតប្រយោជន៍ច្រើន ដូច្នេះសូមព្យាយាមគ្រប់គ្រងរបស់អ្នកឲ្យបានត្រឹមត្រូវ។ សូមកុំមានក្តីបារម្ភ ពីព្រោះមិនយូរមិនឆាប់លោកអ្នកអាចដោះស្រាយសភាពស្មុគ្រស្មាញបាន។
ឆ្នាំទាំង៤ ថោះ ម្សាញ់ មមី វក រាសីឡើងខ្ពស់ត្រដែត។ សូមលោកអ្នករីករាយទទួលយកលាភសំណាង ប្រាក់កាស ព្រមទាំងភាពរីកចម្រើនក្នុងរង្វង់ការងារនៅវេលានេះ។ ដើម្បីជ្រាបកាន់តែច្បាស់សូមចុចអានរាសីលោកអ្នកក្នុងទីនេះ។