ក្រសួងប្រៃសណីយ៍ប្រកាសដាក់លក់ឧបករណ៍តេស្តរហ័ស (Video Inside)

ក្រសួងប្រៃសណីយ៍ បានប្រកាសដាក់លក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ បន្ទាប់ពីមានប្រសាសន៍ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលម្សិលមិញដែលអនុញ្ញាតឲ្យស្ថាប័នរដ្ឋ និងឯកជន ប្រើប្រាស់តេស្តរហ័សដោយ ខ្លួនឯងក្នុងការស្វែងរកមេរោគកូវីដ១៩លើមន្ត្រី និងបុគ្គលិករបស់ខ្លួន ដើម្បីការបង្កា ទប់ស្កាត់ជំងឺកូវីដ១៩បាន ទាន់ពេលវេលា។ យោងតាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ត្រូវបានក្រសួងនាំចូលពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣ដុល្លារ៧សេន ក្នុងមួយឧបករណ៍។ ក្រសួងបញ្ជាក់ថាឧបករណ៍តេស្តរហ័សនោះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយ មិនត្រូវយកទៅលក់បន្តឡើយ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបញ្ជាក់ថា ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះ បណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័ស នោះដល់កន្លែងនីមួយៗសម្រាប់ធ្វើដោយខ្លួនឯង។ សេចក្តីរាយការណ៍បង្ហាញថា ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅតាមមន្ទីរពេទ្យឯកជន ត្រូវគេឃើញថា មានតម្លៃចន្លោះពី២០ដុល្លារ រហូតដល់ជាង១០០ដុល្លារ អាមេរិក ក្នុងការធ្វើតេស្ដចំនួន១ដង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner