សហរដ្ឋអាមេរិកបន្តដាក់ចំណាត់ Tier Two Watch list ក្នុងឆ្នាំទី៣ (Video Inside)
សហរដ្ឋអាមេរិក បានបន្តដាក់កម្ពុជាក្នុងចំណាត់ Tier Two Watch list ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សក្នុងឆ្នាំ២០២១នេះ ដែលជាចំណាត់ថ្នាក់កម្រិតទាបរយៈពេល៣ឆ្នាំជាប់ៗគ្នាកន្លងមកនេះ។ សេចក្តីប្រកាសដាក់ចំណាត់ថ្នាក់ទាបចំពោះកម្ពុជាក្នុងកិច្ចប្រឹងប្រែងការបង្ក្រាបអំពើជួញដូរមនុស្ស បានបញ្ជាក់ ក្នុងសេចក្តីប្រកាសមួយសរសេរក្នុងបណ្តាញសង្គមជាផ្លូវការរបស់ស្ថានទូតប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ នេះ។
ការបន្តដាក់កម្ពុជាក្នុងចំណាត់ Tier Two Watch list សម្រាប់ឆ្នាំ២០២១ដោយក្រសួងការបរទេស អាមេរិក នេះ នៅមិនទាន់មានប្រតិកម្មតបណាមួយពីរាជរដ្ឋាភិបាលកម្ពុជានៅឡើយទេ។ ចំណាត់ Tier Two Watch list គឺជាកម្រិតមិនទាន់ស្ថិតក្នុងចំណាត់អប្បបរមាដែលសហរដ្ឋអាមេរិកចង់បាន នោះ ឡើយ។ កម្រិត នេះគឺជាកម្រិតដែលសហរដ្ឋអាមេរិកនៅបន្តទទួលស្គាល់ជុំវិញកិច្ចប្រឹងប្រឹងខិតខំរបស់កម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតែប៉ុណ្ណោះ។