ហាងកាហ្វេ Mobile Coffee មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅហាងកាហ្វេ Mobile Coffee ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ ហាង កាហ្វេ Mobile Coffee មានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ រាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ ២នាក់ទៀត បានទៅហូបកាហ្វេ នៅ ហាងកាហ្វេ Mobile Coffee នោះ។
អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ ប្រជា ពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ កាលពីថ្ងៃទី ២៣មិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ៕