គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ មានអ្នកឆ្លងកូវីដ១៩ (Video Inside)
អ្នកដែលធ្លាប់បានទៅឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខា សែនសុខ ត្រូវប្រញាប់ធ្វើ ចត្តាឡីស័ក និងតាមដានសុខភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែន សុខ មានទីតាំងនៅ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អនុគណៈកម្មការស្រាវ ជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ សាខាសែនសុខ នោះ។
អនុគណៈកម្មការស្រាវជ្រាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ បានទៅទីកន្លែង និងពេល វេលានោះ រវាងពីថ្ងៃទី ២១ដល់ថ្ងៃទី ២៩ ខែមិថុនា ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ៕