អភិបាលស្រុកកំពង់ត្រាច ចុះពិនិត្យមើលទីតាំងបណ្ឌល ធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

កំពត ៖ នៅព្រឹកថ្ងៃ ទី០២ ខែកក្កដា ឆ្នាំ២០២១ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកក្រុមការងារ ចុះពិនិត្យ មណ្ឌលព្យាលបាល អ្នកជំងឺកូវីដ១៩ ចំនួន២ទីតាំង ទីមួយនៅមណ្ឌលវិទ្យាល័យសម្តេចហ៊ុន សែន អង្គសុរភី និងទីតាំងទីពីរនៅមណ្ឌលវិទ្យាល័យព្រះបិតាជាតិ។

ការចុះពិនិត្យទីតាំងខាងលើ លោក អភិបាលស្រុកបានណែនាំដល់ក្រុមការងារត្រូវត្រៀមរៀបចំបន្ទប់បន្ថែមទៀត ទៅតាមមណ្ឌលព្យាបាលនីមួយៗ ដោយក្នុងនោះយើងត្រូវដាក់បន្ថែម សម្ភារៈមួយចំនួនទៀត រួមមានកៅអីបត់ មុង ភួយ ចំនួន ១៥០ឈុតបន្ថែមទៀត សម្រាប់អ្នកជំងឺសម្រាកព្យាបាល ដែលជាអំណោយ របស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។

លោក អភិបាល ស្រុក បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ដល់ក្រុមគ្រូពេទ្យ និងបង ប្អូនអ្នកជំងឺកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ ដោយក្រុមគ្រូពេទ្យ ត្រូវខិតខំយក ចិត្តទុក្ខដាក់ ព្យាបាល រួមនឹងការផ្តល់របបអាហារ ឲ្យបានត្រឹមត្រូវ ដល់អ្នកជំងឺ រីឯបងប្អូន អ្នកជំងឺត្រូវគោរព អនុវត្តតាមការណែនាំ របស់ក្រុមគ្រូពេទ្យ ដើម្បីធ្វើយ៉ាងណាឲ្យការ សម្រាកព្យាបាល ទទួលបានប្រសិទ្ធភាពខ្ពស់ និង ឆាប់បានជាសះ ស្បើយពីជំងឺ អាចត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។

លោក អភិបាលស្រុកក៏បាន ឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រូពេទ្យ នៅតាមមណ្ឌលព្យាបាលទាំងពីរ រួមនឹងឧបត្ថម្ភថវិកា មួយចំនួនទៀត ដល់កងកម្លាំងដែល កំពុងយាម ប្រចាំការផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner