កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីជិត ១ពាន់នាក់ និងស្លាប់ ៣៦នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ
ក្រសួងសុខាភិបាលបានប្រកាស់នាថ្ងៃទី៣ កក្កដា ២០២១នេះថា កម្ពុជាយើងបន្តរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៩៤៨នាក់ (ឆ្លងសហគមន៌: ៩០៤និងនាំចូល: ៤៤) និងមានជាសះស្បេីយ ៦១៥នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៥៣២៩៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៤៦១២៣នាក់ និង ស្លាប់ថ្មី ៣៦នាក់ សរុបស្លាប់ ៦៩៦នាក់ ។
ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 1378837 ស្មេីនឹង 82073 ក្នុង១លាន នាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
