ទាល់គំនិត
អត្ថបទដោយ៖
AMS OneMinute
កម្ពុជាមានអធិបតេយ្យភាពពេញលេញ។ កម្ពុជាថ្ងៃនេះ មិនដូចកម្ពុជាពីអតីតកាលទេ។ កម្ពុជាមិនអាចឱ្យប្រវត្តិសាស្រ្តជូរចត់ពីអតីតកាលរបស់ខ្លួន កើតមានលើទឹកដីរបស់ខ្លួនម្តងទៀតជាដាច់ខាត។ កម្ពុជាមិនបណ្តោយឱ្យអ្នកណាមកកកូរកកាយនយោបាយផ្ទៃក្នុងកម្ពុជាតាមអំពើចិត្តនោះទេ។
ការដកហូតអាហារូបករណ៍និស្សិតកម្ពុជា ៦រូប ពីសាលាសភាយោធាមហាអំណាចមួយធ្វើឱ្យពិភពលោកទាំងមូលអស់សំណើចយ៉ាងខ្លាំង។ ប្រទេសធំប៉ុនមេឃ តែបែជាមានចិត្តចង្អៀតចង្អល់ដល់ម្លឹង។ គ្រាន់តែទុកឱ្យនិស្សិតបានរៀនចប់ចុងចប់ដើមផងមិនបាន ឬប្រហែលជាទាល់គំនិតរកនឹកវិធីដាក់សំពាធកម្ពុជាលែងឃើញហើយ?
សុំចិត្តទៅចុះ! កុំរវល់រករឿងកម្ពុជាពេក ប្រយ័ត្នភ្លេចគិតពីដំណើរទៅមុខរបស់ខ្លួនឯង៕

✍🏽-សុគតិ