«ការប្រមាថចំពោះអង្គព្រះមហាក្សត្រ»
ភ្នំពេញៈអង្គព្រះមហាក្សត្រគឺជាអត្តសញ្ញាណជាតិកម្ពុជា និងជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ច្បាប់កម្ពុជាពីបុរាណមកទល់នឹងបច្ចុប្បន្ននេះ គឺមានចែងផ្តន្ទាទោសចំពោះការបំពារបំពានចំពោះអង្គព្រះមហាក្សត្រ ដូចបណ្តាប្រទេសរាជានិយមលើសាកលលោកខណៈប្រទេសមិនប្រកាន់របបរាជានិយមក៏មានច្បាប់ចែងផ្តន្ទាទោសលើការប្រមាថចំពោះមេដឹកនាំកំពូលរបស់ពួកគេដែរ។ ដោយសារជារឿងមិនអាចទទួលយកបានសម្រាប់ប្រជាជាតិនានា តើមហាចោរពានវាំងដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ឬជនល្មើសប្រមាថចំពោះប្រធានាធិបតីត្រូវតែទទួលការ ផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរឬយ៉ាងណា?។

នេះគឺជាខ្លឹមសារដែលកើតចេញពីការស្រាវជ្រាវរបស់លោក ចក សម្បត្ដិ សមាជិកស្ថាបនិកនិងជាអនុប្រធានសមាគម សាលាត្រាជូហើយបានបង្ហាញនៅក្នុងបទពិចារណកថាប្រចាំខែកក្កដាឆ្នាំ២០២១។
បទវិចារណកថាបានរំលឹកថាព្រះរាជាណាចក្រកម្ពុជាគឺជាឈ្មោះផ្លូវការរបស់ប្រទេសកម្ពុជា ដែលឈ្មោះនេះសម្គាល់ថា កម្ពុជា ឬស្រុកខ្មែរគឺជាប្រទេសមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ។ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាង ២០០០ ឆ្នាំ កន្លងមកនេះ កម្ពុជាតែងតែមានព្រះមហាក្សត្រគ្រងរាជសម្បត្តិដឹកនាំប្រជានុរាស្ត្រកសាង ព្រះនគររហូតបាននាំកម្ពុជាចម្រើនលូតលាស់ក្លាយជាមហាអាណាចក្រមួយនៅលើដែនដីសុវណ្ណភូមិ នាសម័យអង្គរ។ ប្រវត្តិសាស្ត្រក៏បានបង្ហាញផងដែរថា រាជានិយមគឺផ្នែកមួយនៃអត្តសញ្ញាណជាតិ កម្ពុជា ដោយបានផ្សារភ្ជាប់ទៅនឹងប្រពៃណី ទំនៀមទំលាប់ សាសនា ឬ ពិធីបុណ្យជាតិនានា ដូចជា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ព្រះរាជពិធីច្រត់ព្រះនង្គ័លជាដើម។ ក្នុងសម័យដែលកម្ពុជាមានការធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ ដើម្បីបំបាត់ចោលនូវរបបរាជានិយមគឺ បានធ្វើឱ្យប្រទេសជាតិមានសង្គ្រាមរាំងជល់ផ្ទៃក្នុងរហូតធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងយុគសម័យ ខ្មៅដ៏សែនរន្ធត់នៃរបបខ្មែរក្រហមប្រល័យពូជសាសន៍ ការចរចារកសន្តិភាពនៅស្រុកខ្មែរនៅចុង ទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ គឺបានផ្អែកលើចំណុចគន្លឹះមួយលើគោលការណ៍គ្រឹះសំខាន់ៗ នានា នោះគឺការនាំយករបបរាជានិយមមកជូនពលរដ្ឋកម្ពុជាវិញ ដោយសារកម្ពុជាបានយល់ច្បាស់ ថា ព្រះរាជវត្តមាននៃអង្គព្រះមហាក្សត្រគ្រងរាជសម្បត្តិគឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាព ជាតិ។ អង្គព្រះមហាក្សត្រនៃកម្ពុជាតែងតែមានទឹកព្រះទ័យល្អថ្លៃវិសេសចំពោះប្រជារាស្ត្រ និងបាន បំពេញព្រះរាជកិច្ចត្រឹមត្រូវនិងពេញលេញស្របតាមរដ្ឋធម្មនុញ្ញ ដូចដែលព្រះអង្គបានធ្វើព្រះសម្បថ នៅពេលឡើងគ្រងរាជ្យសម្បត្តិដែលបានអានពាក្យសម្បថ ៣ ដង ថា … តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំតាំងសច្ចាថានឹងប្រតិបត្តិ
លោក ចក សម្បត្តិ បានបង្ហាញនូវការសិក្សាស្រាវជ្រាវរបស់ថា ផ្អែកលើកត្តាប្រវត្តិសាស្ត្រនេះ ព្រះមហាក្សត្រគឺជាស្ថាប័នកំពូលរបស់ជាតិ ហើយអង្គព្រះមហាក្សត្រគឺជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ដូចដែលចែងក្នុងមាត្រា ៨ នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ ១៩៩៣ ហើយកម្ពុជាក៏បានកំណត់យកបាវចនាថា ជាតិ សាសនា ព្រះមហាក្សត្រ។ បុគ្គលជា ទីសក្ការរបស់ពលរដ្ឋខ្មែរគ្រប់រូបមិនអាចត្រូវបានជនណាម្នាក់មកបំពានបាននោះទេ ដ្បិតអង្គព្រះ មហាក្សត្រគឺជាព្រះប្រមុខរដ្ឋ តំណាងអធិបតេយ្យជាតិ ឯកភាពជាតិ ស្ថិរភាពជាតិ និងអាយុជីវិតរបស់ ជាតិខ្មែរ។ យោងមាត្រា ៤៣៧ ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌឆ្នាំ ២០១៨ និង មាត ៥០២ នៃក្រមព្រហ្មទណ្ឌ ការប្រមាថគឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេច ក្ដីថ្លៃថ្នូររបស់បុគ្គល។ ដូចគ្នានឹងប្រទេសប្រកាន់របបរាជានិយមដទៃទៀតលើពិភពលោកដ វាចា កាយវិការសំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អង្គព្រះមហាក្សត្រ បង្កើតបានជា បទប្រមាថចំពោះអង្គព្រះមហាក្សត្រ ឬបទពានវាំង ឬបទប្រមាថព្រះចេស្តា (crime of lèse majusté crime de lèse majusté) គឺត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងន់បំផុត ដើម្បីការពារតម្លៃរបបរាជានិយមកម្ពុជា និងបុគ្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ព្រោះ ការបំពានព្រះមហាក្សត្រគឺជាការបំពានព្រះនគរខ្មែរទាំងមូល។
ច្បាប់កម្ពុជាពីបុរាណតែងតែផ្តន្ទាទោសចំពោះអំពើប្រមាថចំពោះអង្គព្រះមហាក្សត្រ។ យោង តាមក្រមមណ្ឌរបាលឆ្នាំ១៨៩១ សូម្បីតែជនដែលចូលក្រាបបង្គុំព្រះមហាក្សត្រគឺត្រូវលុតជង្គង់ស្ដាប់ ព្រះរាជឱង្ការដោយស្ងៀមស្ងាត់ បើងាកមកនិយាយខ្សឹបៗដាក់គ្នាត្រូវកាត់ទោសប្រហារជីវិត ហើយ សូម្បីតែប្រឡែងគ្នានៅក្នុងព្រះទីនាំងក៏មានទោសទណ្ឌ បើញឹកញយគឺរហូតដល់ប្រហារជីវិត។ បន្ថែមលើនេះ ការប្រើប្រាស់ពាក្យសម្តីប្រមាថព្រះមហាក្សត្រត្រូវរងទណ្ឌកម្មធ្ងន់ធ្ងរក្រោមបទប្រមាថ ព្រះចេស្តា។ សេចក្តីនេះក៏ស្ដែងក្នុងរឿងទុំទាវផងដែរ ដែលបាននិយាយអំពីការដែលទុំប្រមាថព្រះ មហាក្សត្រនៅក្នុងអង្គសវនាការ។ ក្រមព្រហ្មទណ្ឌឆ្នាំ១៩២៩ និង ឆ្នាំ១៩៥៥ ក៏មានចែងផងដែរអំពី ទណ្ឌកម្មធ្ងន់ធ្ងរចំពោះការប្រមាថព្រះមហាក្សត្រ ទោះនៅទីកន្លែងឯកជនក៏ដោយ។ បច្ចុប្បន្ននេះ ក្រម ព្រហ្មទណ្ឌ ឆ្នាំ ២០០៩ (រួមទាំងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌឆ្នាំ២០១៨) និង ច្បាប់ស្តីពីរបប សារព័ត៌មាន បានចាត់ទុកការប្រមាថលើពលរដ្ឋសាមញ្ញ ការប្រមាថលើមន្ត្រីរាជការសាធារណៈ ការ ប្រមាថព្រះសង្ឃ ដូនជីតា និងជាពិសេសការប្រមាថព្រះមហាក្សត្រគឺជាបទល្មើសព្រហ្មទណ្ឌ ដោយមិនទទួលស្គាល់ថាការប្រមាថបែបនេះគឺជាសិទ្ធិបញ្ចេញមតិ ឬសិទ្ធិមនុស្សនោះទេ ព្រោះតម្ល របស់មនុស្សខ្មែរគឺសុភាវធម៌ សីលធម៌គោរពអ្នកផង ចាស់ទុំ នាម៉ឺនមន្ត្រីរាជការ ព្រះមហាក្សត្រ និង ឱនកាយប្រណិប័តន៍ចំពោះអ្នកកាន់សីលជាព្រះសង្ឃ ឬដូនជីតាជី។
លោក ចក សម្បត្តិ បានបង្ហាញនូវទឡ្ហីករណ៍ថា ក្រៅពីប្រទេសកម្ពុជា ប្រទេសប្រកាន់របបរាជានិយមដទៃទៀតលើពិភពលោកសុទ្ធតមាន ចែងផ្ដន្ទាទោសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរលើអ្នកប្រមាថអង្គព្រះមហាក្សត្រ ឬព្រះមហាក្សត្រី ឬខ្សែព្រះ រាជវង្សានុវង្ស ដូចជា៖
.រាជាណាចក្រដាជាម៉ាក់៖ ច្បាប់ឆ្នាំ២០០៥ និងក្រមព្រហ្មទណ្ឌឆ្នាំ២០០៥ ដាក់ទោស បទល្មើសលើការប្រមាថចំពោះព្រះមហាក្សត្ររហូតដល់ ៤ ខែ ក្នុងពន្ធនាគារ។
.រាជាណាចក្រអេស្ប៉ាញ៖ ក្រមព្រហ្មទណ្ឌចែងផ្តន្ទាទោសចំពោះអំពើប្រមាថចំពោះ ព្រះមហាក្សត្រ ព្រះមហាក្សត្រី បុព្វញាតិ ឬបច្ឆាញាតិរាជវង្ស ដោយត្រូវរងទោសជាប់ ពន្ធនាគាររហូតដល់ ២ ឆ្នាំ។ នៅឆ្នាំ២០០៧ អ្នកគូរូបត្លុកព្រះមហាក្សត្រនិងព្រះមហា ក្សត្រីរួមភេទនឹងគ្នាត្រូវបានតុលាការសម្រេចផ្តន្ទាទោសពិន័យជាប្រាក់។ ករណីមួយ ទៀតគឺអ្នកចម្រៀងរ៉េបម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានហៅអតីតព្រះមហាក្សត្រអេស្បាញថាជាមេម៉ាហ្វីយ៉ា។
.រាជាណាចក្រហូឡង់៖ ច្បាប់ឆ្នាំ២០១៨ ផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៤ ខែ។ ការ ផ្ដន្ទាទោសលើករណ៍ប្រមាថលើព្រះមហាក្សត្រក្នុងប្រទេស មានប្រមាណ ២០ ករណី សូម្បីតែករណីបុរសម្នាក់ថា ចង់រួមភេទជាមួយព្រះមហាក្សត្រីយានី កាលពីឆ្នាំ ២០០៧។
.រាជាណាចក្រប៊ែលហ្សិក៖ យោងតាមច្បាប់ឆ្នាំ ១៨៧៤ បទល្មើសប្រឆាំងនឹងមហាក្សត គឺត្រូវដាក់ទោសរហូតដល់ ៣ ឆ្នាំ។ កាលពីឆ្នាំ ២០០៧ បុរសម្នាក់ត្រូវជាប់ពន្ធនាគារ ដោយសារបានចោទប្រកាន់មហាក្សត្រខ្លួនថាបានប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារ។
. រាជាណាចក្រស៊ុយអ៊ែត៖ អនុលោមក្រមព្រហ្មទណ្ឌ បុគ្គលដែលប្រមាថ ឬបរិហារកេរ្ដិ៍លើ ព្រះមហាក្សត្រស៊ុយអ៊ែត ឬ សមាជិកព្រះញាតិវង្សអាចរងទោសជាប់ពន្ធនាគាររហូតដល់ ៤ ឆ្នាំ ឬ រហូតដល់ ៦ ឆ្នាំ ប្រសិនបើអំពើល្មើសមានសភាពធ្ងន់ធ្ងរខ្លាំង។
.រាជាណាចក្រម៉ារ៉ុក៖ ក្រុមសារព័ត៌មានចែងដាក់ទោសពី១ឆ្នាំ ទៅ ៥ ឆ្នាំ ករណីការ ប្រមាថចំពោះព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ឬ ព្រះនាង ដែលមិនបានផ្សព្វផ្សាយ និង ៣ ឆ្នាំ ដល់ ៥ ឆ្នាំ កាលណាការប្រមាថត្រូវបានផ្សព្វផ្សាយ។ ករណីប្រមាថជាច្រើននៅ ប្រទេសម៉ារ៉ុកត្រូវបានតុលាការផ្តន្ទាទោសទៅលើជនល្មើស។
.រាជាណាចក្រថៃ៖ ក្រមព្រហ្មទណ្ឌ មាត្រា ១១២ ផ្តន្ទាទោសចាប់ពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ ហើយករណីប្រមាថចំពោះអង្គព្រះមហាក្សត្រគឺមានច្រើនករណី និងត្រូវបានតុលាការ ថៃសម្រេចផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ។
.រាជាណាចក្រព្រុយណេ៖ ក្រមព្រហ្មទណ្ឌផ្ដន្ទាទោសរហូតដល់ ៣ ឆ្នាំដាក់ពន្ធនាគារ ជា ឧទាហរណ៍ករណីបុរសម្នាក់ប្រមាថព្រះមហាក្សត្រកាលពីឆ្នាំ២០១៦ ត្រូវបានតុលាការ ផ្ដន្ទាទោស។
.រាជាណាចក្រម៉ាឡេស៊ី៖ ច្បាប់ឆ្នាំ១៩៤៨ កំណត់ទោសរហូតដល់ទៅ ៣ ឆ្នាំ ឬពិន័យរហូត ដល់ ៥,០០០ រីងហ្គីត ចំពោះការប្រមាថទៅលើព្រះបរមរាជវាំង ឬស្ថាប័នព្រះមហាក្សត្រ ដោយច្បាប់កំណត់ឱ្យធ្វើការចាប់ខ្លួនដោយគ្មានដីកាពីតុលាការ។ កាលពីឆ្នាំ២០១៤ តុលាការម៉ាឡេស៊ីបានប្រកាសដាក់ទោសលើបុគ្គលដែលប្រមាថលើសមាជិករាជវង្ស។
.រាជាណាចក្រអារ៉ាប៊ីសាអូឌីត៖ ច្បាប់ឆ្នាំ ២០១៤ ចាត់ទុកការប្រមាថលើព្រះមហាក្សត្រ ថាគឺជាបទភេរវកម្ម ហើយជនល្មើសត្រូវទទួលទោសជាការប្រើហិង្សាលើរូបរាងកាយ ការដាក់ពន្ធនាគារ និងអាចរហូតដល់ការប្រហារជីវិត។
លោក ចក សម្បត្តិ បានបង្ហាញទៀតថា ដោយឡែកសូម្បីតែប្រទេសប្រជាធិបតេយ្យជឿនលឿនមួយចំនួនដែល មិនប្រកាន់របបរាជា និយមក៏មានច្បាប់ចែងផ្តន្ទាទោសចំពោះបុគ្គលដែលប្រមាថលើប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេស ខ្លួន ឬបរទេស ឬអង្គទូតបរទេស ផងដែរដូចជា៖
.ប្រទេសអាល្លឺម៉ង់៖ បើទោះបីជាលុបចោលនៅឆ្នាំ ២០១៧ នូវបទព្រហ្មទណ្ឌទាក់ទង នឹងការប្រមាថលើប្រមុខរដ្ឋបរទេសក៏ដោយ ក៏ច្បាប់ជាធរមានអាល្លឺម៉ង់កំណត់ដាក់ ទោសជាប់ពន្ធនាគារពី ៣ ខែ ទៅ ៥ ឆ្នាំ ចំពោះការប្រមាថលើប្រធានាធិបតីរបស់ខ្លួន។
.សហរដ្ឋអាមេរិក៖ ច្បាប់សហព័ន្ធមានចែងអំពីការផ្តន្ទាទោសរហូតដល់ ៥ ឆ្នាំ ក្នុង ពន្ធនាគារ និងពិន័យជាប្រាក់ ២៥០ ០០០ ដុល្លារ ចំពោះអំពើគំរាមកំហែងថាសម្លាប់ ឬ ថាចាប់ជំរិត ថាបង្ករបួសស្នាមលើប្រធានាធិបតី ប្រធានាធិបតីជាប់ឆ្នោត ឬ អនុប្រធានាធិបតី។ កាលពីដើមឆ្នាំ ២០២១ នេះ បុរសម្នាក់ត្រូវបានចាប់ខ្លួនដោយមូល ហេតុបានទូរស័ព្ទជាចើនដងទៅសេតវិមាន ដោយនិយាយដដែលៗថា នឹងកាត់ក្បាល លោកប្រធានាធិបតី ចូ បៃដិន។
.ប្រទេសអ៊ីតាលី៖ ច្បាប់ស្កាតាលីកំណត់ទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ បុគ្គល ដែលបានប្រព្រឹត្តការប្រមាថលើប្រធានាធិបតី ខណៈដែលទោសជាប់ពន្ធនាគារអាច ដល់ ៦ ឆ្នាំ ប្រសិនបើប្រព្រឹត្តដោយសារព័ត៌មាន។ កាលពីដើមឆ្នាំ ២០២១ នេះ មន្តី នគរបាលបានស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសដែលបានផ្ញើសារជេរប្រមាថតាម ទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ីតាលី។
.ប្រទេសស្វីស៖ ក្រមព្រហ្មទណ្ឌស្វីស មាត្រា ២៩៦ ការប្រមាថលើប្រមុខរដ្ឋ សមាជិក រដ្ឋាភិបាល តំណាងអង្គទូត ឬប្រតិភូផ្លូវការ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ ឬពិន័យជាប្រាក់។
.ប្រទេសបារាំង៖ ច្បាប់ចែងផ្តន្ទាទោសលើការប្រមាថចំពោះប្រមុខរដ្ឋ ដាក់ពន្ធនាគារ រហូតដល់ ៦ ខែ និងពិន័យជាប្រាក់រហូតដល់ ៧៥០០ អឺរ៉ូ ។ចំណែកឯការបរិហារកេរ្ដិ៍ជា សាធារណៈលើប្រធានាធិបតីត្រូវរងការពិន័យរហូតដល់ទឹកប្រាក់ ៤៥,០០០ អឺរ៉ូ។ ជាក់ស្ដែងថ្មីៗនេះ កាលពីខែមិថុនា ឆ្នាំ២០២១ នៅក្នុងប្រទេសបារាំង ការទះកំភ្លៀង ដោយពលរដ្ឋម្នាក់លើលោកប្រធានាធិបតីបារាំង អេម៉ានុអែល ក្រុង ត្រូវបានអ្នក នយោបាយបារាំងចាត់ទុកថាជាការបំពានលើតម្លៃសាធារណរដ្ឋ និងប្រជាធិបតេយ្យ និងត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១៨ ខែ។
.ប្រទេសប៉ូឡូញ៖ ក្រមព្រហ្មទណ្ឌផ្ដន្ទាទោសរហូតដល់ ៣ ឆ្នាំ លើបទល្មើសប្រមាថលើ ប្រមុខរដ្ឋ រួមទាំងប្រមុខរដ្ឋបរទេសផងដែរ។ ករណីជាក់ស្ដែងគឺការប្រមាថចំពោះព្រះ សង្ឃកាតូលិកបាំបចនប៉ូលទី២ កាលពីឆ្នាំ២០០៥ ត្រូវពិន័យ ៦០០០ ដុល្លារ និងករណី ឆ្នាំ២០២១ ដែលបុរសម្នាក់ត្រូវរងទោស ៦ ខែនៃទោសការងារសហគមន៍ចំពោះការគូរូប ប្រដាប់ភេទរបស់ប្រធានាធិបតី។
.ប្រទេសអ៊ីស្លង់៖ ក្រមព្រហ្មទណ្ឌចែងអំពីការប្រមាថចំពោះប្រទេស ឬប្រមុខរដ្ឋបរទេស អ្នកតំណាងប្រទេសដទៃដែលត្រូវរងទោសជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ទៅ ៥ ឆ្នាំ។
.ប្រទេសរុស្ស៊ី៖ ច្បាប់ឆ្នាំ២០១៩ដាក់ទោសការប្រមាថចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងចំពោះប្រមុខរដ្ឋបរទេស ដោយរងទោសពន្ធនាគាររហូតដល់ ១៥ ថ្ងៃ និងពិន័យជា ប្រាក់រហូតដល់ ៣០,០០០ រូប។
.ប្រទេសអ៊ីរ៉ាក់៖ យោងតាមក្រមព្រហ្មទណ្ឌអ៊ីរ៉ាក់ ការប្រមាថត្រូវរងការផ្ដន្ទាទោស។ គ នៅចាំបានថា កាលពីឆ្នាំ២០០៨ បុរសអ្នកកាសែតម្នាក់ដែលចោលស្បែកជើងទៅលើ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចច ដាប់ប៊ូ ប៊ូស នៅក្នុងប្រទេសស៊ីរ៉ាក់ ត្រូវបាន តុលាការសម្រេចផ្តន្ទាទោស ៣ ឆ្នាំ ក្រោមបទចោទប្រមាថលើប្រមុខរដ្ឋបរទេសដែល មកបំពេញទស្សកិច្ចនៅប្រទេសអឺរ៉ក់។
ផ្អែកលើករណីដូចបានរៀបរាប់ខាងលើនេះបានស្តែងឱ្យឃើញថា របបនៃប្រទេសណាក៏មាន តម្លៃជានិមិត្តរូបរបស់ខ្លួនដែរ ជាពិសេសនោះគឺសំដៅដល់អង្គព្រះមហាក្សត្រឬប្រធានាធិបតីដែលជាបុគ្គលដែលកាន់មុខតំណែងជាតិខ្ពស់ជាងគេបំផុត។
ងាកមកមើលច្បាប់ប្រទេសកម្ពុជាបច្ចុប្បន្នវិញ យោងក្រមព្រហ្មទណ្ឌ ការប្រមាថព្រះមហាក្សត្រ គឺជាការបំពានចំពោះតម្លៃរបបប្រជាធិបតេយ្យរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដែលត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ១០ លានរៀល ខណៈនីតិបុគ្គល ទទួលរងទោសពិន័យជាប្រាក់ពី ១០ លានរៀល ដល់ ៥០ លានរៀល និងទោសបន្ថែមចំនួន ៩ ប្រភេទ។ ទោសនេះជាទោសមជ្ឈិមហាក់នៅស្រាល បើប្រៀបធៀបទៅនឹងតម្លៃជានិមិត្តរូបរបស់ព្រះមហាក្សត្រ សម្រាប់ជាតិខ្មែរ ខណៈដែលជនល្មើសមានតាំងពីជនជាតិខ្មែររហូតដល់ជនបរទេសទៅទៀត ខណៈ ប្រទេសលំនៅនៃជនបរទេសខ្លះនោះ ក៏មានចែងអំពីបទល្មើសការប្រមាថព្រះមហាក្សត្រដែរ។ ដោ មូលហេតុក្នុងរយៈមួយទសវត្សរ៍ចុងក្រោយនេះ ចំនួននៃបទល្មើសប្រមាថចំពោះអង្គព្រះមហាក្សត្រខ្មែរ គឺមានកាន់តែច្រើន ហើយជនល្មើសគឺជាជនមិនរាងចាល បើទោះបីជាអង្គព្រះមហាក្សត្របានបំពេញ ព្រះរាជកិច្ចត្រឹមត្រូវពេញលេញតាមរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ និងទឹកព្រះទ័យដ៏ថ្លៃវិសេសរបស់ព្រះ អង្គចំពោះប្រជារាស្ត្រទូទាំងប្រទេស តើយើងត្រូវបន្ថែមទម្ងន់ទោសនៃបទល្មើសប្រភេទនេះដែរឬទេ។
បទវិចារណកថាបានបញ្ចប់ដោយការបញ្ជាក់ថា ជាចុងក្រោយ យើងសង្ឃឹមថានឹងមិនមានពលរដ្ឋកម្ពុជាណាម្នាក់បន្តប្រមាថលើនិមិត្តរូបជាតិខ្លួនឯងនោះទេ ប្រសិនបើមិនដូច្នេះទេយើងអាចនិយាយបានថា ព្រះមហាក្សត្រគឺជាក្សត្រធំ ប្រសើរ ចំណែកអ្នកប្រមាថចំពោះអង្គព្រះមហាក្សត្រគឺមានងារថា “មហាចោរពានវាំង”៕

