ការអភិវឌ្ឍធនធានមនុស្ស ជាសសរគ្រឹះ ដើម្បីទ្រទ្រង់ការអភិវឌ្ឍប្រទេស គ្រប់វិស័យ

អត្ថបទដោយ៖
AMS OneMinute

ការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព គឺកើតចេញពី ការអប់រំ និងបណ្តុះបណ្តាល ដែលមានគុណភាព និងវីជ្ជាជីវៈត្រឹមត្រូវ និងច្បាស់លាស់។ ជាពិសេស កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍ មានតម្រូវការខ្ពស់ ក្នុងការទាក់ទាញធនធានមនុស្ស ដើម្បីរួមកម្លាំង និងគំនិត ក្នុងស្តារ និងកសាងប្រទេសជាតិឱ្យរីកចំរើនរុងរឿងដូចប្រទេសតតិយលោក។

ជាអកុសល និស្សិតអាហារូបករណ៍ខ្មែរ ៦រូប ដែលកំពុងសិក្សានៅក្រៅប្រទេស ត្រូវធ្លាក់ទទួលរងគ្រោះដោយសារតែការសម្រេចជាឯកតោភាគី គ្មានការទទួលខុសត្រូវ ក្រោមហេតុផលនយោបាយ ទាំងដែលនិស្សិតទាំងអស់គ្មានកំហុសសិក្សាធិការ។

និស្សិតខាងលើនេះ មិនមែនជាអ្នកនយោបាយទេ។ អាមេរិកគួរតែ យល់ និងផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាដែលកំពុងសិក្សាបានបញ្ចប់ការសិក្សាដោយជោគជ័យ ។ មិនមែន យកបាយបិណ្ឌ មកច្រលំបាយបាត្រនោះទេ។

✍🏽-សេនាពិជេដ្ឋ

ads banner