អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ពលរដ្ឋឲ្យទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ ដេីម្បីការពារអាយុជីវិត ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ

ខេត្តកំពង់ចាម៖ ក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងអំឡុងពេលនៃការឆ្លងរីករាដាលនៃជំងឺកូវីដ-១៩ ចំនួន១៦៦គ្រួសារ នៅសួនក្រញ៉ូងនគរបាជ័យសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យ បានគ្រប់ៗគ្នាខណៈរាជរដ្ឋាភិបាលកម្ពុជា បាន ទិញវ៉ាក់សាំងនេះ ដេីម្បីការពារអាយុជីវិត ពលរដ្ឋយើង។

ក្នុងឱកាសនោះដែរឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រេីនរំលឹកដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លង រីក រាលដាល នៃជំងឺកូវីដ-១៩ ទោះក្នុងពេលបំពេញការងារ ឬប្រកបមុខរបរ រកស៊ីផ្សេងៗ បេីទោះជាទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តី ក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្ត វិធានការ “៣ការពារ ៣កុំ ” ឲ្យបានជាប់ជាប្រចាំ រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាល នៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យរីករាលដាលក្នុងសហគមន៍យើង ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបន្តថា មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិអនុភូមិ និងមន្ត្រីសុខាភិបាល គឺជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការគ្រប់គ្រង ពលរដ្ឋ ចំណូលស្រុក ដើម្បីបញ្ជូនពួកគាត់ទៅ ធ្វើ ចត្តាឡីស័ក តាមការកំណត់ ហេីយក៏សូម ឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួម ជាមួយតួរអង្គ ទាំង៤នេះ ដើម្បីដាក់ចេញ ជាសកម្មភាព មកភ្លាម ដឹងភ្លាម និងគ្រប់គ្រងទាន់សភាពការណ៍។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជក់ថា ទោះបីជាស្ថិតក្នុងបរិបទកូវីដ -១៩ ធ្វេីឲ្យប៉ះពាល់ ដល់វិស័យខ្លះៗតែអាជ្ញាធរ នៅតែខិតខំធ្វើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធ័ ដោយមានការស្ថាបនាផ្លូវ កៅស៊ូ និងផ្លូវបេតុង ជូនបងប្អូន ប្រជាពលរដ្ឋ ក្នុង ក្រុងកំពង់ចាម ដែលត្រូវបេីកការដ្ឋាន នៅ ពេល ឆាប់ៗខាងមុខនេះ ផងដែរ ។

គួរបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្ត ដែលបានផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង១៦៦គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និង មី ១ កេស៕

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ចាម

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner