ផ្លូវប្រាសាទបាគង ត្រូវបាន បញ្ចប់ការជួសជុល ពលរដ្ឋអាចធ្វើដំណើរបាន

សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា កំណាត់ផ្លូវប្រវែង ២,៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ភ្ជាប់ទៅជុំវិញប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អទាំងស្រុង ដោយអ៊ុតប្រភេទបេតុងកៅស៊ូ (AC)។

ការជួសជុលកែលម្អផ្លូវខាងលើនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ។ លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ (AC) កែលម្អកំណាត់ផ្លូវផ្សេងៗ ក្នុងតំបន់អង្គរជាបន្តបន្ទាប់ទៀត ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១នេះ។

គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះ គឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា មិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner