ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៊ី (Video Inside)

កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៊ី គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦កក្កដាស្អែកនេះដែលពី ភាគីកម្ពុជានឹងអញ្ជើញចូលរួមដោយលោករដ្ឋមន្ត្រីការបរទេសប្រាក់សុខុនតាមប្រព័ន្ធវីដេអូ Conference ។ យោងតាមក្រសួងការបរទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរុស្ស៊ីថ្ងៃទី៦កក្កដាគឺដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

ប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេស ដែលនឹង សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្សី នឹងគ្រោងធ្វើជាសហប្រធានជាមួយប្រទេសរុស្ស៊ីក្នុងកិច្ចប្រ ជុំថ្ងៃស្អែកនេះ។ កិច្ចប្រជុំនោះ ត្រូវគេបញ្ជាក់ថាគ្រោងនឹងពិនិត្យឡើងវិញនូវសមិទួ្ធផលនៃទំនាក់ទំនង អាស៊ាន -រុស្សី ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ នយោបាយ, សន្តិសុខ, ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជា បន្តតាមដានការងារ ក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សី ស្ដីពីជំងឺកូវីដ១៩ ដែលបាន ប្រព្រឹត្តទៅកាលពីឆ្នាំមុន។

ក្រសួងការបរទេសកម្ពុជាបានថ្លែងថាកិច្ចប្រជុំថ្ងៃស្អែកនេះ គឺជាការបោះជំហានទៅ មុខបន្ថែមទៀត នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន រុស្សី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈ ដែលពិភពលោកកំពុងមានបញ្ហាប្រឈម។ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន – រុស្សី ចាប់ពីខែសីហាឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner