ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១១២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង១១២នាក់នោះ រួមមាន៦៨នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ១៨នាក់ជាអ្នកប៉ះពាល់នឹងអ្នកជំងឺកូវីដ១៩, ក្រៅពីនោះមាននៅស្រុកក្រុងមួយចំនួនទៀត ប្រមាណ២១នាក់និង២នាក់ទៀតជាអ្នកដំណើរ ចូលពីរាជធានីភ្នំពេញ។
នៅថ្ងៃទី៥កក្កដា ខេត្តស្វាយរៀង មានអ្នកជំងឺកូវីដ១៩ចំនួន៧៤នាក់ បានជាសះស្បើយ និងមានអ្នកស្លាប់បន្ថែមចំនួន៣នាក់ ដោយសារជំងឺកូវីដ១៩។ អ្នកស្លាប់ទាំង៣នាក់នោះ ទី១ ជាស្ត្រីអាយុ៧៥ឆ្នាំ នៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុង ក្រុងបាវិត។ ទី២ ស្ត្រីអាយុ២៥ឆ្នាំ នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងទី៣ ស្ត្រីអាយុ៧៨ឆ្នាំ នៅភូមិតាកឹង ឃុំជ្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ខេត្តស្វាយរៀងរហូតដល់បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៩៦៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៧២៤នាក់ និងមានអ្នកស្លាប់សារុបចំនួន៣៦នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕







