ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៨នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៨នាក់រួមមាននៅស្រុកកពារាំង ១១នាក់, ស្រុកព្រះសេ្តច៤នាក់, ស្រុកពាមជរ៣នាក់, ស្រុកមេសាង២នាក់, ស្រុកកញ្ច្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកបាភ្នំម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់, ស្រុកកំពង់ត្របែកម្នាក់, ស្រុកកំចាយមារម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។
ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំង២នាក់ គឺទី១ ស្ត្រីអាយុ៧៣ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំអង្គររាជ្យ ស្រុកព្រះសេ្ដច និងម្នាក់ទៀតជាស្ត្រីអាយុ៧២ឆ្នាំ នៅភូមិអអ្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៧៩៤នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២១១នាក់ និងមានអ្នកស្លាប់សារុបចំនួន២៨នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



