មន្រ្តីឥណ្ឌា៖ តាមការប៉ាន់ស្មានមានមនុស្ស២.៥០០នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្លែងក្លាយ

ឥណ្ឌា៖ មន្ត្រី​ជាន់​ខ្ពស់​នៅ​នាយកដ្ឋានប៉ូលិស​ក្រុង​ Mumbai លោក Vishal Thakur បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មាន​កន្លែង​​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​​​១២​ត្រូវ​បាន​​រៀប​ចំ​ឡើង​ ឬ​នៅ​ជិត​ទី​ក្រុង Mumbai នៅ​រដ្ឋ Maharashtra ភាគ​លិច​ប្រទេស ។

មន្ត្រី​ជាន់​ខ្ពស់ឥណ្ឌារូបនេះបានគូសបញ្ជាក់ថា ពួក​គេ​​​ប្រើ​ទឹក​អំបិល​ចាក់គ្រប់​ទីតាំង​​ចាក់​វ៉ាក់សាំង​​ដែល​ពួក​គេ​បាន​រៀប​ចំឡើង​ គឺ​​ចាក់​​​ក្លែង​ក្លាយ ហើយថា តាម​ការ​ប៉ាន់​ស្មានមាន​មនុស្ស​២ពាន់៥រយ​នាក់​បាន​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ ។ ជាមួយគ្នានេះ យើង​បាន​ចាប់​ខ្លួន​ក្រុម​វេជ្ជបណ្ឌិតជា​ច្រើន​នាក់… ពួក​គេ​បាន​និងកំពុង​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ ដើម្បី​​​ផលិត​ប័ណ្ណ លេខ​កូដ និង​បរិក្ខា​ពេទ្យ​ជា​ដើម ។

សូមជម្រាបផងដែរថា ក្រោយ​​ករណី​ឆ្លងថ្មីៗ​ឡើង​ខ្ពស់​បំផុត​កាលពី​ខែ​ឧសភាកន្លងទៅ ករណី​ឆ្លង​ប្រចាំ​​ថ្ងៃ​បាន​ធ្លាក់​ចុះ​ជា​បណ្តើរ​ៗ ដែលធ្វើអោយ​ធូរ​ស្រាល​សម្ពាធលើ​ប្រព័ន្ធ​សុខាភិបាល ​និងអោយ​អាជ្ញាធរ​ចាប់​ផ្តើម​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​ ដើម្បី​ធ្វើ​អោយ​ប្រទេស​ប្រសើរ​ឡើង​វិញ ៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner