ការស្រាវជ្រាវថ្មី៖ វ៉ាក់សាំង Covid-19 របស់ចិន មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មីដែលរកឃើញនៅប្រទេសឥណ្ឌា
អត្ថបទដោយ៖
ឈឹម ទីណា
ចិន៖ អ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងចិន លោក Shao Yiming បាននិយាយថា ការស្រាវជ្រាវថ្មីបង្ហាញថា វ៉ាក់សាំងផលិតនៅប្រទេសចិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងថ្មី ដែលមានប្រភពដើមនៅឥណ្ឌា ។
អ្នកជំនាញចិនរូបនេះបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ដំណើរការផលិតវ៉ាក់សាំងបច្ចុប្បន្នបានបំពេញតាមស្ដង់ដារគ្រប់គ្រាន់ ដូច្នេះមិនចាំបាច់ផលិតវ៉ាក់សាំងថ្មី ដើម្បីប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីទេ ។
លោក Shao Yiming បន្ថែមថា ក្រុមអ្នកស្រាវជ្រាវចិនបានចាប់ផ្តើមសិក្សា និងប្រមូលទិន្នន័យពីវីរុសបម្លែងថ្មីឥណ្ឌា ដែលគេជឿជាក់ថា វាមានផ្ទុកមេរោគច្រើនជាងវីរុសកូវីដ១៩ ។ បើតាមលទ្ធផលបឋមនោះ វ៉ាក់សាំងដែលកំពុងប្រើសព្វថ្ងៃនេះ នៅតែមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មីផ្សេងៗទៀតផងដែរ ៕ ប្រភព៖ Nation Thailand



ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។