លោក បូរីស ចនសុន៖ វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩នៅចក្រភពអង់គ្លេសស្ទើរទាំងស្រុង នឹងត្រូវដកចេញនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃចន្ទនេះថ្លែងថា វិធានការរិតត្បិតទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានកំណត់បញ្ចប់សុពលភាពនៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ជាផ្នែកមួយនៃការបោះជំហានចុងក្រោយ ក្នុងការនាំចក្រភពអង់គ្លេសចេញពីការបិទខ្ទប់ ។

លោក ចនសុន បានថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯវិមាន Downing Street ថា ច្បាប់រក្សាគម្លាត និងពាក់ម៉ាសការពារជាដើម នឹងលែងមានការដាក់កំហិតទៀតហើយនៅក្នុងចក្រភពអង់គ្លេស គិតចាប់ពីថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ហើយថា ច្បាប់ដែលតម្រូវអោយប្រជាជនធ្វើការពីផ្ទះខ្លួនឯង ក៏នឹងត្រូវបានដកចេញផងដែរ ។

បើតាមរដ្ឋាភិបាលអង់គ្លេសនោះ ជំហ៊ានចុងក្រោយ ឬ ជំហ៊ានទី៤ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកក្កដាខាងមុខ ប្រសិនបើការសាកល្បងទាំងបួន របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយវិធានការរឹតបន្តឹងលើការគ្រប់គ្រងជំងឺកូវីដ១៩ដំណើរការរលូនដូចតាមការគ្រោងទុក ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ នឹងត្រូវបានបញ្ជាក់ជាថ្មីនៅថ្ងៃទី១២ ខែកក្កដាខាងមុខ បន្ទាប់ពីការពិនិត្យឡើងវិញនូវទិន្នន័យចុងក្រោយ ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner