ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៤២នាក់ និងស្លាប់ ៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកកំពង់សៀម៦នាក់, ស្រុកជើងព្រៃ២នាក់, ក្រុងកំពង់ចាមម្នាក់, ស្រុកស្រីសន្ធរ២នាក់, ស្រុកបាធាយម្នាក់, ស្រុកកងមាស១៩នាក់, ស្រុកព្រៃឈរ៧នាក់ ស្រុកចំការលើ៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី៥កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៤នាក់បានជាសះស្បើយ។
ចំណែកអ្នកស្លាប់ទាំង៥នាក់ គឺទី១ ស្ត្រីអាយុ៤៤ឆ្នាំ នៅភូមិបឹកជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ។ ទី២ បុរសអាយុ៧០ឆ្នាំ នៅភូមិបឹកជ្រោយ ឃុំសូទិប ស្រុកជើងព្រៃ។ ទី៣ ស្ត្រីអាយុ៦៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម។ ទី៤ ស្ត្រីអាយុ៧១ឆ្នាំ នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ និងទី៥ ស្ត្រីអាយុ៥៥ឆ្នាំ នៅភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕




