Nissan រំពឹងផលិតបានរថយន្ត១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ក្រោយបោះទុនប្រមាណ១.៤ពាន់លានដុល្លារបង្កើតមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅអង់គ្លេស (មានវីដេអូ)

អង់គ្លេស៖ ក្រុមហ៊ុន នីសាន់ (Nissan) គ្រោងបង្កើតមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តអគ្គិសនីនៅក្នុងចក្រភពអង់គ្លេស ដោយបោះទុនវិនិយោគបន្ថែមទៀតចំនួន១ពាន់លានផោន ឬស្មើនឹងប្រមាណ១.៤ពាន់លានដុល្លារអាមេរិក ហើយរំពឹងថា នឹងអាចផលិតរថយន្តអគ្គិសនីបានប្រមាណ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។

បើតាមក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនមួយនេះ ការវិនិយោគដ៏ធំសម្បើមខាងលើ គឺមិនត្រឹមតែចូលរួមកាត់បន្ថយរថយន្តប្រើប្រាស់ប្រេងសាំងប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមកាត់បន្ថយការបំភាយឧស្ម័នពុល និង បង្កើតឱកាសការងារថ្មីជាច្រើនទៀតនៅអង់គ្លេស ។

ប្រភពបានអោយដឹងទៀតថា ក្រុមហ៊ុន Nissan នឹងប្រើប្រាស់ប្រាក់វិនិយោគខាងលើនេះ យកទៅបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីធំៗចំនួនពីរនៅកន្លែងផ្សេងគ្នា ដោយរោងចក្រថ្មីទាំងពីរនេះ នឹងដើរតួនាទីផ្សេងៗគ្នា ដោយរោងចក្រមួយជាអ្នកផ្គុំរថយន្តអគ្គិសនី និងរោងចក្រមួយទៀតជា អ្នកផលិតគ្រឿងបរិក្ខាផ្សេងៗ (អាគុយសម្រាប់រថយន្ត) ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner