ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla កើនឡើងលើសពីការរំពឹងទុក (មានវីដេអូ)
អាមេរិក៖ របាយការណ៍របស់ក្រុមហ៊ុន Tesla បានបង្ហាញថា នៅត្រីមាសទី២ ឆ្នាំ២០២១ មានរថយន្ត២០ម៉ឺន១ពាន់២៥០គ្រឿងត្រូវបានលក់នៅលើទីផ្សារ ដោយតួលេខនេះបានកើនឡើងលើសពីគោលដៅរបស់ក្រុមហ៊ុន ដែលមានចំនួនត្រឹមតែ២០ម៉ឺនគ្រឿងប៉ុណ្ណោះ ។
បើតាមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនាំមុខគេលើពិភពលោកមួយនេះ រថយន្តដែលលក់ដាច់ច្រើនជាងគេនៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ គឺរថយន្ត Model 3 និង Model Y ដែលមានចំនួនប្រមាណ៩៩ភាគរយ នៃរថយន្តដែលបានលក់សរុប ។
គួរកត់សម្គាល់ ទីផ្សាររថយន្តសកលបានជួបវិបត្តិកង្វះបន្ទះឈីប ដែលនាំឱ្យការលក់រថយន្តជាសកលបានធ្លាក់ចុះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Tesla វិញ បែរជាបានលក់គ្រប់ផែនការដែលបានកំណត់ និងលើសពីការរំពឹងទុក ៕ ប្រភព៖ Reuters
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។