លោក ស៊ី ជិនពីង ជំរុញអោយមានកិច្ចសហប្រតិបត្តិការជាមួយបារាំង និងអាល្លឺម៉ង់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក (មានវីដេអូ)

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានអំពាវនាវអោយចិន និងបណ្តាប្រទេសអឺរ៉ុប ពង្រីកការព្រមព្រៀង និងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក ។

ថ្លែងជាមួយប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងអធិការ​បតីអាល្លឺម៉ង់​លោក​ស្រី អាន់ជែលឡា មឺហ្គែល តាមរយៈវីដេអូអនឡាញ លោក ស៊ី បានសង្កត់ធ្ងន់ថា យើងសង្ឃឹមថា ភាគីអឺរ៉ុបនឹងដើរតួនាទីកាន់តែសកម្មថែមទៀតនៅក្នុងកិច្ចការអន្តរជាតិឆ្លុះបញ្ចាំងពីស្វ័យភាពយុទ្ធសាស្ត្រ និងធ្វើការរួមគ្នា ដើម្បីថែរក្សាសន្តិភាព និងស្ថេរភាពពិភពលោក ការអភិវឌ្ឍ និងវិបុលភាព ។ នាឱកាសនោះ លោក ម៉ាក្រុង បាននិយាយថា បារាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដែលប្រទេសចិន បានដើរតួក្នុងការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយយុត្តិ ធម៌ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិននៅក្នុងបញ្ហានេះ ។

ចំណែកលោកស្រី មឺហ្គែល ក៏បានបញ្ជាក់ដែរថា អាល្លឺម៉ង់មានបំណងចង់ធ្វើឱ្យស៊ីជម្រៅការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការលើកកម្ពស់ផលិតកម្ម និងការចែកចាយវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ក៏ដូចជាការងើបឡើងវិញរបស់ប្រជាជន និងការផ្លាស់ប្តូរពាណិជ្ជកម្មផងដែរ ។ ទំនាក់ទំនងរវាងចិន និងបណ្តាប្រទេសអឺរ៉ុបមានសារៈសំខាន់ណាស់ ហើយមានវិស័យសហប្រតិបត្តិការជាច្រើន ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner