វៀតណាមថានឹងបានវ៉ាក់សាំងអាមេរិក Pfizer បាច់ដំបូង ព្រឹកស្អែក
ក្រសួងសុខាភិបាលវៀតណាមថា វ៉ាក់សាំង Pfizer បាច់ដំបូង ចំនួន៩ម៉ឺនដំបូងនឹងបញ្ជូនទៅដល់ក្រុងហាណូយ នាព្រឹកថ្ងៃទី៧ កក្កដា ២០២១ស្អែកនេះ។
ក្រសួងថែមទាំងបញ្ជាក់ថា វៀតណាមរំពឹងថា វ៉ាក់សាំង Pfizer ៣លានដូស ដែលផលិតដោយក្រុមហ៊ុនអាមេរិក និង អាល្លឺម៉ង់មួយនេះ នឹងចែកចាយទៅដល់វៀតណាម ក្នុងត្រីមាសទី៣ ខណៈចន្លោះពី២៧ទៅ២៨លានដូសទៀត បញ្ជូនទៅដល់ក្នុងត្រីមាសទី៤។
កាលពីខែឧសភា ក្រសួងបានចរចានិងចុះកុងត្រាជាមួយក្រុមហ៊ុន ទិញ Pfizer ៣១លានដូស៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ