សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិសេស រដ្ឋមន្រ្តីការបរទេសអាស៊ាន-រុស្ស៊ី
អត្ថបទដោយ៖
AMS OneMinute
អំពីកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រដ្ឋមន្រ្តីអាស៊ានបានលើកទឹកចិត្តដល់ប្រទេសរុស្ស៊ីឱ្យគាំទ្រយន្តការឆ្លើយតបតំបន់ចំពោះជំងឺរាតត្បាតកូវីដ១៩ ជាពិសេសក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីថែរក្សាឱ្យបាននូវវ៉ាក់សាំងពហុភាគីនិយម និងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ អាស៊ានបានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្រាប់ការស្ដារឡើងវិញក្រោយជំងឺរាតត្បាតឱ្យបានគ្រប់ជ្រុងជ្រោយ រួមមាន តាមរយៈការពង្រឹងពាណិជ្ជកម្ម និង វិនិយោគ ការគាំទ្រដល់ការស្ដារវិស័យទេសចរណ៍ ការបើកដំណើរការតភ្ជាប់ និងការផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជន និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការត្រៀម និងការឆ្លើយតបនឹងជំងឺរាតត្បាត។



