រាជធានីភ្នំពេញ គ្រោងបញ្ចប់ការចាក់វ៉ាក់សាំង នៅថ្ងៃទី៨កក្កដា (Video Inside)
រាជធានីភ្នំពេញគ្រោងនឹងបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៨កក្កដាខាងមុខនេះហើយ នៅទន្ទឹមនឹងសេចក្តី អំពាវនាវអ្នកមិនទាន់បានចាក់វ៉ាក់សាំងត្រូវរួសរាន់។ សេចក្តីជួនដំណឹងរដ្ឋបាលរាជធានីបានបង្ហាញទីតាំងចាក់ ១៤កន្លែងតាមបណ្តាខណ្ឌសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវប្រញាប់រួសរាន់ធ្វើការចាក់ឲ្យបានទាន់ ពេលវេលា។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ ការបិទបញ្ចប់ការចាក់ វ៉ាក់សាំងគឺនៅត្រឹមថ្ងៃទី៨កក្កដាវេលា ម៉ោង៥រសៀល។ សេចក្តីជូនដំណឹងបានសរសេរថា «ប្រសិនបើប្រជាពល រដ្ឋទាំងឡាយណាខកខានមិនបាន អញ្ជើញមកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយនិងតាមទីតាំងដែលបានកំណត់នោះទេ រដ្ឋបាលរាជធានី នឹងមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជួននាពេលក្រោយឡើយ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមាន ប្រសាសន៍កាលពីសប្តាហ៍មុនថា អ្នកដែលមិនបានចាក់ក្នុងយុទ្ធនាការនាពេលនេះ នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២៣។