ខេត្តស្វាយរៀង ឆ្លងថ្មី១១២នាក់ (Video Inside)

ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១១២នាក់ និងស្លាប់៣នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ នេះជាតួលេខឆ្លងខ្ពស់កើនជាងម្សិលមិញចំនួន២៤នាក់។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំងនោះ រួមមានកម្មកររោងចក្រ, ពលរដ្ឋតាមបណ្តាក្រុងស្រុកមួយ ចំនួនក្នុងខេត្តនិងការឆ្លងមកពីពលរដ្ឋធ្វើដំណើរមកពីរា​ ធានីភ្នំពេញ។ ចំណែកអ្នកស្លាប់ទាំង៣នាក់នោះវិញ គឺ ជាស្ត្រីវ័យចំណាស់អាយុ៧៨ឆ្នាំ, ៧៥ឆ្នាំ និងស្ត្រីវ័យក្មេង ម្នាក់អាយុ២៥ឆ្នាំ។

ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់៩៦៧នាក់, ព្យាបាលជាសះស្បើយ ចំនួន១ពាន់៧២៤នាក់ និងមានអ្នកស្លាប់សរុបចំនួន ៣៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner