ខេត្តព្រៃវែង ឆ្លងថ្មី២៨ និងស្លាប់២នាក់ (Video Inside)

ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៨នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ១៤នាក់បើប្រៀបធៀបនឹងម្សិលមិញ។

យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង២៨នាក់ រួមមាននៅស្រុកកពារាំង១១នាក់, ស្រុកព្រះសេ្តច៤នាក់, ស្រុកពាមជរ៣នាក់, ស្រុកមេសាង២នាក់,  ស្រុក កញ្ជ្រៀច២នាក់, ស្រុកពាមរក៍ម្នាក់, ស្រុកបាភ្នំម្នាក់, ស្រុកស៊ីធរកណ្តាលម្នាក់,  ស្រុកកំពង់ត្របែកម្នាក់, ស្រុកកំ ចាយមារម្នាក់, និងមកពីខេត្តកណ្ដាលម្នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំង២នាក់ គឺជាស្ត្រីវ័យ ចំណាស់អាយុ៧៣និង៧២ឆ្នាំ នៃស្រុកព្រះស្តេចនិងស្រុកពាមជរ។

ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ១ពាន់៧៩៤នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២១១នាក់ និងមានអ្នកស្លាប់សរុបចំនួន២៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner