ខេត្តបាត់ដំបង ឆ្លងថ្មី៥០ និងស្លាប់២នាក់ (Video Inside)
ខេត្តបាត់ដំបងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥០នាក់ និងស្លាប់២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥០នាក់រួមមាននៅស្រុកសង្កែ២នាក់, ស្រុកថ្មគោល៤ នាក់, ស្រុកឯកភ្នំ ម្នាក់, ក្រុងបាត់ដំបង១៨នាក់, ស្រុកបាណន់៥នាក់, ស្រុករតនមណ្ឌល២នាក់, ស្រុករុក្ខគិរីម្នាក់, ស្រុកសំពៅលូន ម្នាក់, ស្រុកម៉ោងឫស្សី៨នាក់, ស្រុកភ្នំព្រឹកម្នាក់, មកពីខេត្តព្រៃវែងម្នាក់ និងមកពីប្រទេសថៃចំនួន៦នាក់។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំង២នាក់គឺម្នាក់ជាស្ត្រីអាយុ៧១ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ៥៥ឆ្នាំ។
ខេត្តបាត់ដំបង មកដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់២២៦នាក់, ព្យាបាលជាសះស្បើយ ចំនួន៦៣០នាក់ និងមានអ្នកស្លាប់សរុបចំនួន៩នាក់។