ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៣ និងស្លាប់១នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៣នាក់និងស្លាប់ម្នាក់នៅថ្ងៃនេះ។ យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ រួមមានពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង, ស្រុកបរិបូណ៌, ស្រុករលាប្អៀរ ,ស្រុកកំពង់ត្រឡាច និងពលរដ្ឋដែលធ្វើដំណើរមកពី ខេត្ដកណ្ដាល ។ យោងតាមរដ្ឋបាលខេត្ដ អ្នកស្លាប់នោះ គឺជាបុរសអាយុ៤០ឆ្នាំ នៃស្រុកកំពង់ត្រឡាច ។
ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៦៨៦នាក់ ក្នុងនោះ មានអ្នកជាសះស្បើយ ៤២២នាក់ និងមានអ្នកស្លាប់ ចំនួន ១៥នាក់ ៕