ខេត្តកំពង់ធំ ឆ្លងថ្មី២៥នាក់ (Video Inside)
ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៥នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងច្រើនជាងម្សិលមិញចំនួន ៣នាក់ ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ បានរក ឃើញលើពលរដ្ឋជាអ្នកក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកបារាយណ៍ ស្រុកស្ទោង និងពលរដ្ឋ ជាអ្នកដំណើរមកពីខេត្តបន្ទាយមានជ័យ ។
ខេត្តកំពង់ធំ គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ២៩សរុបមានចំនួន ១ពាន់ ៤៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥០២នាក់ អ្នកកំពុងទទួលការព្យាបាលមានចំនួន ៥២៨នាក់ និងមានអ្នកស្លាប់ចំនួន ១៣នាក់ ៕