ខេត្តរតនគិរី ឆ្លងថ្មី៩នាក់ (Video Inside)
ខេត្តរតនគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជា តួ លេខឆ្លងថយចុះចំនួន៧ នាក់ បើធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ១៦នាក់ ។
យោងតាម រដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ បានឆ្លងលើពលរដ្ឋនៅក្នុង នៅក្រុងបានលុង ទាំងអស់ ។
ខេត្តរតនគិរី គិតត្រឹមថ្ងៃ នេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៥៦៤ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០២នាក់ និងមានអ្នកស្លាប់ ៤នាក់ ៕