ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ១៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺជាអ្នករស់នៅក្រុងសៀមរាបជិត១០០នាក់, មកពីប្រទេសថៃ១៧នាក់ ក្រោពីនោះ នៅស្រុកប្រាសាទបាគង, ស្រុកបន្ទាយស្រី, ស្រុកជីក្រែង, ស្រុកសូទ្រនិគម, ស្រុកពួក, ស្រុកវ៉ារិន, និង ស្រុកអង្គរជុំ។ នៅថ្ងៃទី៦កក្កដាឆ្នាំ២០២១ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ចំនួន៩នាក់ បានជាសះស្បើយផងដែរ។

ជាមួយគ្នានោះ ខេត្តសៀមរាបនោះថ្ងៃទី៦កក្កដាមានមនុស្សម្នាក់ស្លាប់ដោយសារ ជំងឺកូវីដ១៩ផងដែរ។ អ្នកស្លាប់ជាស្ត្រី អាយុ៥១ឆ្នាំ អាសយដ្ឋានភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។ ខេត្តសៀមរាបមាន អ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១ពាន់៨១៤នាក់, ព្យាបាលជាសះស្បើយចំនួន៦១៤នាក់និងស្លាប់១៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner