ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៥៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាម រដ្ឋបាលខេត្តការឆ្លងថ្មីទាំង៥៩នាក់រួមមាននៅក្រុងព្រៃវែង៦នាក់, ស្រុកពាមរក៍១៩នាក់, ស្រុកស្វាយអន្ទរ១០នាក់, ស្រុកបាភ្នំ៥នាក់, ស្រុកព្រះសេ្ដច៥នាក់, ស្រុកកញ្ច្រៀច៤នាក់, ស្រុកមេសាង៣នាក់, ស្រុកពារាំង២នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់ និង ស្រុកស៊ីធរកណ្តាល ម្នាក់។

ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់នោះ ជាស្ត្រីអាយុ៦៩ឆ្នាំ រស់នៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខេត្តព្រៃវែង រហូតដល់បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់៨៥៣នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់២៤៨នាក់ និងមានអ្នកស្លាប់សារុបចំនួន២៩នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner