ខេត្តស្វាយរៀង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១០៣ និងស្លាប់ម្នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
អ្នកឆ្លងថ្មីទាំង ១០៣នាក់នោះ មាន ៥៦នាក់ជាកម្មករ កម្មការិនីនៅតាមរោងចក្រនានា, ២៦នាក់ជាអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩, ក្រៅពីនោះជាប្រជាពលរដ្ឋនៅស្រុករំដួល ស្រុកស្វាយទាប ស្រុកចន្ទ្រា ស្រុកកំពុងរោទិ៍ ក្រុងបាវិត ក្រុងស្វាយរៀង ស្រុករមាសហែក និង ២នាក់មកពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា នៅថ្ងៃទី៦កក្កដាឆ្នាំ២០២១ មានអ្នកជំងឺកូវីដ-១៩ ចំនួន ៩៤នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះ ជាស្ត្រីអាយុ ៦០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ គិតមកដល់បច្ចុប្បន្ននេះ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ៣ពាន់៧០នាក់ ក្នុងនោះជាសះស្បើយ១ពាន់៨១៨នាក់ និងមានអ្នកស្លាប់៣៧នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



