លោកស្រី អោងសាន ស៊ូជី អំពាវនាវអោយប្រជាជនមីយ៉ាន់ម៉ាទៅចាក់វ៉ាក់សាំង Covid-19 ខណៈលោកស្រីចាក់រួចរាល់នៅក្នុងមន្ទីរឃុំឃាំងយោធា

មីយ៉ាន់ម៉ា មេដឹកនាំស៊ីវិលដែលត្រូវបានចាប់ខ្លួន លោកស្រី អោងសាន ស៊ូជី បានស្នើអោយប្រជាជនមីយ៉ាន់ម៉ាទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ។

មេធាវីរបស់លោកស្រី ស៊ូជី បានប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីលោកស្រី ស៊ូជី បានចូលបង្ហាញខ្លួននៅក្នុងតុលាការ នារដ្ឋធានីណៃពិដោ នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយលោកស្រីត្រូវប្រឈមពីបទចោទជាច្រើន ក្នុងនោះរួមមានការនាំចូលឧបករណ៍ទាក់ទងខុសច្បាប់ជាដើម ។ មេធាវីលោកស្រី ស៊ូជី គឺលោកស្រី Min Min Soe បាននិយាយទៀតថា លោកស្រី ស៊ូជី និងបុគ្គលិកផ្ទាល់ខ្លួនរបស់លោកស្រីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញរួចរាល់ ចាប់តាំងពីលោកស្រីត្រូវបានចាប់បញ្ជូនទៅឃុំឃាំងក្នុងមន្ទីរឃុំឃាំងយោធា ។

គួរកត់សម្គាល់ កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានពន្យារពេល ដោយសារតែយុទ្ធនាការមិនស្តាប់បង្គាប់ ក្នុងចំណោមបុគ្គលិកពេទ្យ ដែលបង្កឡើងដោយរដ្ឋប្រហារកាលពីខែកុម្ភៈ ។​ បន្ថែមលើនេះ ពលរដ្ឋខ្លះក៏កំពុងជៀសវាងពីកម្មវិធីចាក់វ៉ាក់សាំង ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធាផងដែរ ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner