អាល្លឺម៉ង់បន្ធូរបន្ថយបំរាមធ្វើដំណើរលើប្រទេសរងការវាយប្រហារពីវីរុសបម្លែងថ្មី Delta ក្នុងនោះមានអង់គ្លេស និងព័រទុយហ្គាល់

អាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចបន្ធូរបន្ថយបម្រាមលើប្រទេសចំនួន០៥ ក្នុងនោះរួមមានចក្រភពអង់គ្លេស និងព័រទុយហ្គាល់ ចេញពីបញ្ជីហាមឃាត់ក្នុងការធ្វើដំណើរយ៉ាងតឹងរឹង ។

គិតមកទល់ពេលនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានព្យាយាមទប់ស្កាត់ការហូរចូលនៃវីរុសបម្លែងថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅឥណ្ឌា ចូលមកកាន់ប្រទេសអាល្លឺម៉ង់ តាមរយៈការដាក់កំហិតលើការមកដល់របស់អ្នកដំណើរ ។ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់លោក Jens Spahn បានអះអាងកាលពីសប្តាហ៍មុនថា ការប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មី Delta ត្រូវបានបង្កើតឡើងយ៉ាងល្អនៅក្នុងប្រទេសអាល្លឺម៉ង់ ។

យ៉ាងណាមិញ ការសម្រេចចិត្តខាងលើនេះ នឹងមានប្រសិទ្ធិភាពចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល បាននិយាយកាលពីថ្ងៃសុក្រថា ជនជាតិអង់គ្លេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញហើយ (ពីរដូស) នឹងអាចធ្វើដំណើរមកកាន់ប្រទេសអាល្លឺម៉ង់បាននាពេលឆាប់ៗនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner