លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២ នៅវត្តអង្គរកូវ
ខេត្តតាកែវ ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់បងប្អូនប្រជាពល រដ្ឋទូទាំងស្រុកសំរោង លោកកេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងដូសទី២ ស្ថិតនៅវត្តអង្គរកូវ ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
នៅក្នុងឱកាសនោះដែរលោកអភិបាលស្រុកក៏បានផ្ដាំផ្ញើនិងអញ្ជើញប្រជាពលរដ្ឋពលរដ្ឋមកចូលរួមទទួលវ៉ាក់សាំងដូសទី២ ដើម្បីសុខមាលភាព បងប្អូន និងសង្គមជាតិយើងទាំងអស់គ្នា។ ព្រឹកនេះការចាក់វ៉ាក់សាំង ដូស ទី២ ដំណើរការដោយរលូន ។
ជាមួយគ្នានោះដែរបងប្អូនប្រជាពលរដ្ឋ សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ពីបញ្ហាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ឆ្លៀតក្នុងឱកាសនោះលោកអភិបាល ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យត្រូវរក្សានូវអនាម័យឲ្យបានខ្ជាប់ខ្ជួនត្រូវលាងដៃនិងសាប៊ូ អាកុល ឬជេរឲ្យបានញឹកញាប់ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា



