ខេត្តច័ន្ទបុរី ប្រទេសថៃ បានផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ-19 (Astrazeneca) ដល់អាជីវករខ្មែរ-ថៃ ជាង១ពាន់នាក់ ដែលកំពុងរស់នៅ រកស៊ីលក់ដូរ នៅក្នុងផ្សារថៃ នៃ ច្រកទ្វារអន្តរជាតិ “បានឡែមនិងច្រកដូង (ស្រុកកំរៀង) ខេត្តបាត់ដំបង

អត្ថបទដោយ៖
Kien Sereyvuth

      ថ្មីៗកន្លងទៅនេះ នៅក្នុងបរិវេណផ្សារបានឡែម ស្ថិតក្នុងភូមិសាស្ត្រ ស្រុកប៉ូងណាមរ៉ង ខេត្តច័ន្ទបុរី ប្រទេសថៃ ក្រសួងសុខាភិបាលប្រទេសថៃបានផ្តល់នូវការចាក់វ៉ាក់សាំង Astrazeneca ជូនដល់ប្រជាជនទាំង២(ថៃនិងកម្ពុជា)ដែលបាននិងកំពុងរស់នៅរកស៊ីក្នុងភូមិសាស្ត្រខាងលើនេះ និង ជាពិសេសបងប្អូនដែលចេញចូលទៅធ្វើការនៅថៃ និងនៅក្នុងស្រុកកំរៀង សរុបចំនួន១.១០៣នាក់។ដោយក្នុងនោះ ប្រជាជនថៃចំនួន ៦៧០នាក់និងប្រជាជនខ្មែរ ចំនួន ៤៣៣នាក់ ផងដែរ។

        តាមរយៈ ការផ្តល់ជូន នូវការចាក់វ៉ាក់សាំងការពារជម្ងឺរាតត្បាតជាសកលពីជំងឺកូវីដ-19ខាងលើនេះគឺធ្វើឡើងក្រោមវត្តមានជាអធិបតីឯកឧត្តមបណ្ឌិត សាធី ពិទុតេឆា អនុរដ្ឋមន្ត្រី ក្រសួងសុខាភិបាលថៃ និង ជាប្រធានកម្មវិធីបើក និង ផ្តល់នូវការចាក់វ៉ាក់សាំងប្រភេទ “Astrazeneca” ដល់ប្រជាជនទាំង២(ថៃនិងកម្ពុជា) និងវត្តមាន របស់ លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ជាប្រធានសមាគមលក់ដូរនិង ទេសចរណ៍ ព្រំប្រទល់ជាយដែន(ថៃ-កម្ពុជា)នៃខេត្តច័ន្ទបុរី ប្រទេសថៃនិងមន្ត្រីសំខាន់ៗ មួយចំនួនទៀត។

       សូមបញ្ជាក់ថា៖ កាលពីចុងខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ នៅក្នុងបរិវេណនៃផ្សារបានឡែមស្រុកប៉ូងណាំរ៉ង ខេត្តច័ន្ទបុរីប្រទេសថៃ ដែលមានភូមិសាស្ត្រជាប់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៃប្រទេសទាំង២ថៃ-កម្ពុជាត្រូវបានក្រុមគ្រូពេទ្យថៃ ចុះពិនិត្យសុខភាព និងធ្វើការតេស្តយកវត្ថុសំណាកដល់បងប្អូនក្រុមអាជីវករខ្មែរ-ថៃនិងអ្នកបើករថយន្តចេញចូលប្រចាំនៅច្រកអន្តរជាតិដូង ម្តងរួចមកហើយ ដើម្បីត្រៀមទទួលនូវការចាក់វ៉ាក់សាំងការពារ ជំងឺរាតត្បាតកូវីដ-19ជូនដល់ប្រជាជនទាំង២ ដែលកំពុងរស់នៅរកស៊ីនិងធ្វើការជាអចិន្ត្រៃយ៍នៅក្នុងទឹកដីរបស់ខ្លួនកន្លងមក។ ហើយការផ្តល់ នូវ ការចាក់វ៉ាក់សាំងជូនដល់បងប្អូនទាំង២ដែលកំពុងតែប្រកបរបរលក់ដូរនិងធ្វើអាជីវកម្មនៅក្នុងផ្សារខាងលើនេះនិងដោយមានកិច្ចសហការប្រតិបត្តិការល្អ រវាង អាជ្ញាធរខេត្តទាំង២ (ច័ន្ទបុរី-បាត់ដំបង) និង ស្រុកទាំង២ (ប៉ូងណាំរ៉ង-កំរៀង) នៃកម្ពុជា-ថៃកន្លងមកមានភាពប្រសើរផងនោះ។ក្នុងនោះ អាជ្ញាធរខេត្តច័ន្ទបុរីបានរៀបចំធ្វើការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-19 ជូនដល់បងប្អូនក្រុមអាជីវករនិងអ្នកបើកបររថយន្តដែលជាពលរដ្ឋខ្មែរដែលបានធ្វើដំណើរឆ្លងព្រំដែន ចេញ-ចូលប្រចាំថ្ងៃ នៅតាមច្រកទ្វារអន្តរជាតិដូង (បានឡែម)ដើម្បីជាវិធានការទប់ស្កាត់និងកាត់បន្ថយនូវហានិភ័យនៃការរាតត្បាតពីការឆ្លងនិងចម្លងបានពីជំងឺកូវីដ-19 នៅទីនោះ ។

     តាមការគូសបញ្ជាក់ពី លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ជាប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់ជាយដែន ថៃ-កម្ពុជា នៃ ខេត្តច័ន្ទបុរី ប្រទេសថៃ បានលើកឡើងថាការចាក់វ៉ាសាំងជូនដល់បងប្អូនទាំង(ថៃនិងខ្មែរ) ដែលជាអាជីវករនិងអ្នកធ្វើការទាំងនោះ គឺ៖ក្នុងគោលបំណ

ងដើម្បីកាត់បន្ថយនូវការកង្វល់ព្រួយបាម្ភពីការរាតត្បាត និងពីការឆ្លងរាលដាលនៃជំងឺកូវីដ-19 ដែលជាការបង្កដល់ការធ្វើពាណិជ្ជកម្មនៅជាប់ព្រំដែនរវាងកម្ពុជា និងថៃ។ ជាពិសេសនៅតាមច្រកទ្វារអន្តរជាតិ(ដូង-បានឡែម) ឬក៏នៅក្នុងផ្សារបានឡែម ផ្ទាល់ផងដែរ។

      លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ប្រធានសមាគមលក់ដូរនិងទេសចរណ៍ ព្រំប្រទល់ជាយដែនថៃ-កម្ពុជា នៃខេត្តច័ន្ទបុរី ប្រទេសថៃ បានបន្តទៀតថា៖ការផ្តល់និងចាក់វ៉ាក់សាំងជូនដល់បងប្អូនទាំង២ មានចំនួនសរុប១.១០៣នាក់។ក្នុងនោះប្រជាពលរដ្ឋខ្មែររស់នៅនិងកំពុងធ្វើការរកស៊ីនៅទីនោះមានចំនួនសរុប ៤៣៣នាក់។និងដោយឡែក ក៏មានបងប្អូនរស់នៅក្នុងស្រុកកំរៀង ក៏បានទៅស្នើសុំចាក់វ៉ាក់សាំងនិងទទួលបាននូវការចាក់វ៉ាក់សាំង”Astrazeneca”ពីអាជ្ញាធរថៃ ចំនួន៤៦នាក់ផងដែរ។លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ភិឆាក់រ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ ព្រំប្រទល់ជាយដែនថៃ-កម្ពុជានៃខេត្តច័ន្ទបុរី ប្រទេសថៃ ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថាកម្មវិធីនៃការផ្តល់និងចាក់វ៉ាក់សាំងនេះ លោកនិងខិតខំបន្តរកវ៉ាក់សាំងដើម្បីយកមកចាក់ជូនបងប្អូនឲ្យបានគ្រប់ៗគ្នាជាបន្តបន្ទាប់ ហើយការចាក់លើកទី២ក៏បានកំណត់នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះផងដែរ។លោកបណ្ឌិត រ៉ាតថាវីដ តាំងគៀត ផៈឆាក់រ៉ាក់ ក៏បានបង្ហាញអំពីគោលបំណងដ៏ចម្បងរបស់ខ្លួន ដោយផ្តោតសំខាន់ចង់ឲ្យការធ្វើពាណិជ្ជកម្ម កម្ពុជានិងថៃ ជាពិសេសខេត្តភូមិផងជិតខាងគ្នា រវាង ខេត្តបាត់ដំបងនិងខេត្តច័ន្ទបុរីនិងរវាងស្រុកទាំង២ គឺ៖ស្រុកប៉ូងណាំរ៉ង និង ស្រុកកំរៀង ឲ្យបាន់កាន់តែល្អប្រសើរឡើងវិញឆាប់ៗខាងមុខនេះ ដើម្បីលើកកម្ពស់នូវជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំង២ និង ប្រទេសទាំង២តាមរយៈនៃការជ្វើពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងការដោះដូរ នូវទំនិញនិងផលិតផលកសិកម្មផ្សេងៗ។ ហើយជាមួយគ្នានេះក៏កាន់តែជម្រុញពួកគេឲ្យមានមានភាពកក់ក្តៅនិងសប្បាយចិត្ត ក្រោយពីទទួលបាននូវការចាក់វ៉ាក់សាំងដើម្បីការពារជម្ងឺឆ្លងកូវីដ-19 នៅថ្ងៃនេះផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner