ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺនៅស្រុកចំការលើ៨នាក់, ក្រុងកំពង់ចាម២នាក់, ស្រុកបាធាយ៧នាក់, ស្រុកព្រៃឈរ៦នាក់, ស្រុកស្ទឹងត្រង់ ៥នាក់, ស្រុកកងមាស៥នាក់, ស្រុកជើងព្រៃ១០នាក់ ស្រុកស្រីសន្ធរ ៥នាក់ ស្រុកកំពង់សៀមម្នាក់ និងមកពីរាជធានីភ្នំពេញ ៣នាក់។ ជាមួយគ្នានោះ ខេត្តកំពង់ចាមបានជូនដំណឹងថា នៅថ្ងៃទី ៦ កក្កដា មានអ្នកជំងឺកូវីដ១៩ចំនួន៩៩នាក់បានជាសះស្បើយ។ ចំណែកអ្នកស្លាប់ម្នាក់ គឺទី១ ស្ត្រីអាយុ៦៤ឆ្នាំ នៅភូមិកងតាណឹងទី៤ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner