វិបត្តិកូវីដ-១៩ធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ប្រាក់ជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ (មានវីដេអូ)
Video: https://fb.watch/v/1i8xiQvfW/
បរទេស៖ យោងតាមប្រភពរបស់អង្គការសហប្រជាជាតិបានអោយដឹងថា ជំងឺរាតត្បាតសកលធ្វើអោយឧស្សាហកម្មទេសចរណ៍ពិភពលោកខាតបង់ទឹកប្រាក់ច្រើនជាង០៤ទ្រីលានដុល្លារក្នុងរយៈពេល០២ឆ្នាំមកនេះ ។
សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម ការអភិវឌ្ឍ និងអង្គការទេសចរណ៍ពិភពលោក កាលពីពេលថ្មីៗកន្លងទៅនេះបានអោយដឹងថា ប្រជាជនធ្វើដំណើរទៅបរទេសនៅឆ្នាំ២០២០ តិចជាងឆ្នាំមុនចំនួនមួយលាននាក់ ខណៈតួលេខនេះជាការធ្លាក់ចុះយ៉ាងខ្លាំង ដែលបាននាំឱ្យខាតបង់ទឹកប្រាក់ប្រមាណ២.៤ទ្រីលានដុល្លារចំពោះអាជីវកម្មដែលពាក់ព័ន្ធ ។
នៅឆ្នាំ២០២១នេះទីភ្នាក់ងាររំពឹងថា ចំនួនអ្នកទេសចរបរទេសនឹងធ្លាក់ចុះចន្លោះពី០.៨ ទៅ ១ ពាន់លាននាក់ ពីតួលេខមុនជំងឺរាតត្បាត ដែលនឹងធ្វើឱ្យឧស្សាហកម្មទេសចរណ៍ខាតបង់ជាង១.៧ទ្រីលានដុល្លារ ខណៈដែលទីភ្នាក់ងារមិនរំពឹងថា ឧស្សាហកម្មទេសចរណ៍អាចនឹងងើបឡើងវិញនៅក្នុងឆ្នាំ២០២៣ខាងមុខនេះនោះទេ ៕ ប្រភព៖ CNA