ក្រុមហ៊ុន Didi ប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលខ្លាំង ក្រោយរដ្ឋាភិបាលចិនបញ្ជាអោយលុបចោល App របស់ខ្លួន (មានវីដេអូ)
បរទេស៖ កម្មវិធី Didi ដែលជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់ហៅតាក់ស៊ីនៅក្នុងប្រទេសចិនបានបញ្ជាក់ថា ប្រាក់ចំណូលរបស់ក្រុមហ៊ុនខ្លួនអាចនឹងទទួលរងផលប៉ះពាល់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលចិនបានបញ្ជាអោយលុបចេញពី App Store របស់ក្រុមហ៊ុន Apple និង AppGallery របស់ក្រុមហ៊ុន Huawei ។
ការហាមឃាត់ខាងលើនេះត្រូវបានដាក់ចេញ ក្រោយរដ្ឋាភិបាលរកឃើញថា ក្រុមហ៊ុនតាក់ស៊ីខ្នាតយក្ស ដែលមានអតិថិជនប្រមាណ៥០០លាននាក់នៅក្នុងដៃមួយនេះ បានប្រព្រឹត្តល្មើសយ៉ាងធ្ងន់ធ្ងរទៅលើការប្រមូល និងប្រើទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ។
ក្រុមហ៊ុន Didi បានឆ្លើយតបវិញថា ខ្លួននឹងធ្វើការកែសម្រួលទៅតាមអ្វីដែលរដ្ឋាភិបាលចិនបានស្នើសុំ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់នៅពេលវេលា ដែលពួកគេអាចនឹងដាក់ឱ្យកម្មវិធីនេះអាចទាញយកបានវិញនោះទេ ៕ ប្រភព៖ Reuters
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។