លោក ចូ បៃដិន ព្រមានថា វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងការពារ (មានវីដេអូ)
អត្ថបទដោយ៖
ឈឹម ទីណា
Video: https://fb.watch/v/95jSnCXK5/
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថា វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងចំណោមអ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការនៅឡើយ ។
លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកនឹងឈានដល់សញ្ញាមួយដែលប្រជាជនអាមេរិកចំនួន១៦០លាននាក់ អាចទទួលការចាក់វ៉ាក់សាំងពេញលេញនៅចុងសប្តាហ៍នេះ ។ ជាមួយគ្នានេះ លោក បៃដិន ក៏បានលើកទឹកចិត្តដល់ប្រជាជនអាមេរិក ដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អោយទៅទទួលការចាក់អោយបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីការពារពួកគេពីការឆ្លងជំងឺនេះផងដែរ ។
បើតាមក្រុមមន្ត្រីសុខាភិបាលអាមេរិកនោះ វីរុសកូវីដ១៩បម្លែងខ្លួនថ្មី Delta ត្រូវបានគេរកឃើញនៅគ្រប់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកហើយ ៕ ប្រភព៖ CNA


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។