អូស្រ្តាលីពន្យារពេលបិទខ្ទប់ទីក្រុងស៊ីដនីមួយសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩បម្លែងខ្លួនថ្មី Delta (មានវីដេអូ)
អូស្រ្តាលី៖ អាជ្ញាធរអូស្រ្តាលីនៅថ្ងៃពុធនេះបញ្ជាក់ថា អ្នករស់នៅក្នុងទីក្រុងស៊ីដនី ច្រើនជាង០៥លាននាក់ នឹងចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍ទៀតក្នុងការបិទខ្ទប់ការពារការឆ្លងជំងឺកូវីដ១៩ ក្រោយទើបរកឃើញករណីឆ្លងថ្មីៗចំនួន២៧ផ្សេងទៀត ។
ប្រភពបានអោយដឹងថា វិធានការណ៍បិទខ្ទប់បច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថា នឹងបិទបញ្ចប់នៅត្រឹមថ្ងៃទី១៦ ខែកក្កដាខាងមុខ ។ ការបញ្ជាអោយស្នាក់នៅក្នុងផ្ទះត្រូវបានធ្វើឡើងរួចហើយ នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលីមួយនេះអស់រយៈពេលពីរសប្តាហ៍ ដោយសារតែអាជ្ញាធរព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩បម្លែងខ្លួនថ្មី Delta ដែលមានការរីករាលដាលខ្លាំង ។
វិធីសាស្រ្ត “កូវីដ១៩ សូន្យ” របស់អូស្រ្តាលី បានមើលឃើញពីការបិទខ្ទប់ទីជាបន្តបន្ទាប់នៅក្នុងទីក្រុងនានាទូទាំងប្រទេស និងព្រំដែនអន្តរជាតិរបស់ខ្លួន បានបិទអស់រយៈពេល១៥ខែចុងក្រោយនេះ ។ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) ក៏បានគូសបញ្ជាក់នូវផែនការបួនជំហាន ដើម្បីអនុញ្ញាតឱ្យប្រទេសលោកបើកជាបណ្តើរៗផងដែរ នៅពេលដែលគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចសម្រេចតាមផែនការណ៍ដែលបានកំណត់ ៕ ប្រភព៖ Reuters


