ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៥ម៉ឺន៧ពាន់២០០ករណី និងការស្លាប់ថ្មីមានចំនួន១ពាន់៤២៧នាក់

អត្ថបទដោយ៖
Kien Sereyvuth

ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៤ពាន់៣៧៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៣៧ម៉ឺន៩ពាន់៣៩៧ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៤០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ម៉ឺន២ពាន់៩០៨ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៧ពាន់៩៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧៩ម៉ឺន៩ពាន់៧៩០ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៧៦៨នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៤ពាន់២៨៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៤៥ម៉ឺន១១០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១៦៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៥ពាន់៤៥៩នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៦ពាន់៥១៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣០ម៉ឺន២ពាន់១៧២ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៤ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៣៨៧ករណី។
ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៣ពាន់៦០២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៧ម៉ឺន១ពាន់៩៧៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៥១៣នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៦៥២ករណី។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៩៨១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៧ពាន់១០៣ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧៩៨នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី២៧៧ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ម៉ឺន២ពាន់៣៤១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៩៧នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន៤៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២ពាន់៤០០ករណី។
ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៥លាន២៤ម៉ឺន៧ពាន់២០៧ករណី, និងការស្លាប់មាន១០ម៉ឺន៩៧២នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨៥លានករណី, និងការស្លាប់មានជាង៤លាននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner