ឥណ្ឌាស្នើ Twitter ត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះការបង្ហោះនានារបស់អ្នកប្រើប្រាស់
ហ៊ីម រដ្ឋា
ក្រុមហ៊ុន Twitter ត្រូវទទួលខុសត្រូវដោយផ្ទាល់ ចំពោះការបង្ហោះនានារបស់អ្នកប្រើប្រាស់នៅប្រទេសឥណ្ឌា នេះបើតាមឯកសារស្នើដកអភ័យឯកសិទ្ធិ Twitter ដែលរដ្ឋាភិបាលឥណ្ឌាដាក់បញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី៥ ខែកក្កដា។
ក្នុងឯកសារនោះបានឲ្យដឹងថា Twitter នឹងបាត់បង់អភ័យឯកសិទ្ធិផ្លូវច្បាប់ ដោយតុលាការបានចាត់ទុកក្រុមហ៊ុននេះស្ថិតក្នុងនាមជាអ្នកនាំសារប៉ុណ្ណោះ ហើយមិនមែនជាអ្នកបង្កើតសារទេ។ រដ្ឋាភិបាលឥណ្ឌាបានអះអាងថា Twitter ការស្នើដកអភ័យឯកសិទ្ធិរបស់ Twitter គឺដោយសារក្រុមហ៊ុនមិនបានអនុលោមតាមច្បាប់ព័ត៌មានវិទ្យាថ្មី ដែលចូលជាធរមានកាលពីចុងខែឧសភា ហើយតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមនានាប្រតិបត្តិការនៅឥណ្ឌាតែងតាំងមន្ត្រីចំនួន៣ រួមមាន មន្ត្រីអនុវត្តច្បាប់ មន្ត្រីទទួលពាក្យបណ្ដឹង និងមន្ត្រីទំនាក់ទំនង។
តាមឯកសាររបស់រដ្ឋាភិបាលឥណ្ឌា Twitter មិនបានបំពេញមុខងារទាំង ៣ នោះទេ។ Twitter បានតែងតាំងមន្ត្រីបណ្ដោះអាសន្នក្នុងការទទួលពាក្យបណ្ដឹង និងទំនាក់ទំនង តែក្រោយមកក៏បានលាលែងពីតំណែង។
តែទោះជាយ៉ាងណា មកដល់ពេលនេះ តុលាការឥណ្ឌាមិនទាន់បានធ្វើការសម្រេចថាដកអភ័យឯកសិទ្ធិ ឬទេ៕

ប្រភព៖
India’s government says Twitter should be held liable for what users post
https://edition.cnn.com/2021/07/06/tech/twitter-india-immunity-hnk-intl/index.html