រយៈពេល៧ថ្ងៃ កម្ពុជាឆ្លងកូវីដ១៩ ចំនួន៦ពាន់៧១៨ករណី (Video Inside)
ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅមិនទាន់ថយចុះឡើយដោយតួលេខឆ្លងខ្ពស់មានចំនួន៩៨១ករណី។ តួលេខឆ្លងក្នុងរយៈពេលមួយសប្តាហ៍ដំបូងក្នុងខែកក្កដានេះ តួលេខឆ្លងស្ថិតនៅក្នុងរង្វង់ជាង៩០០ចំនួន៦ដង និងជាង៨០០ម្តង។
សេចក្តីរាយការណ៍កត់សម្គាល់ថាតួលេខឆ្លងចាប់ពីថ្ងៃទីមួយកក្កដាចំនួន៩៩៩ករណី, ក្រោយមក៩៦៦ករណី, ក្រោយមក៩៤៨ករណី, ៩៩៣ករណី, ៨៩៦ករណី, ៩៣៥ករណី និងនៅថ្ងៃនេះ៩៨១ ករណីថែមទៀតនោះ បាននាំឲ្យការឆ្លងក្នុងរយៈពេលមួយសប្តាហ៍ដំបូងក្នុងខែ កក្កដានេះមានចំនួន៦ពាន់៧១៨ ករណីដែលមន្ត្រីសុខាភិបាលបានចាត់ទុកថាជាការឆ្លងស្ថិតក្នុងគំនូសក្រហម។ ចំណែកការស្លាប់នៅថ្ងៃនេះ មាន ចំនួន១៩នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៧៩៨នាក់។
ក្នុងចំណោមការឆ្លង៩៨១ករណីថ្ងៃនេះ ការឆ្លង ចូលក្នុងសហគមន៍ មានចំនួនតែ៧១៥ករណីទេ, ចំណែកការឆ្លងពីក្រៅប្រទេសមានចំនួន២៦៥ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣៧ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៥ម៉ឺន៣ពាន់៣៤៣នាក់ហើយ ។
កម្ពុជាគិតត្រឹមថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២១ មានការឆ្លង សរុបទូទាំងប្រ ទេសចំនួន៥ម៉ឺន៧ពាន់១០៣នាក់ និងការព្យាបាលជាសះស្បើយសរុបមានចំនួន៤ម៉ឺន៨ពាន់៩៧៤នាក់ ក្នុង នោះរួមមានការព្យាបាលចំនួន៩៣៤នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។