ខេត្តក្រចេះ ឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខ ឆ្លងថយចុះចំនួន ៧នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ ទាំង៣នាក់នោះ ត្រូវ បានរកឃើញឆ្លងលើពលរដ្ឋនៅក្នុងស្រុកព្រែកប្រសព្វ ២នាក់ និងម្នាក់ទៀត ជាពលរដ្ឋមកពីខេត្តកណ្តាល ។

ខេត្តក្រចេះ គិតមកទល់នឹងពេលនេះ មានអ្នកជំងឺកូវីដ១៩សរុបចំនួន ១៤៣នាក់ ក្នុងនោះអ្នកជាសះស្បើយមាន ចំនួន ២១នាក់់, អ្នកកំពុងទទួលការព្យាបាលមានចំនួន ១១៩នាក់ និងមានអ្នកស្លាប់ចំនួន ៣នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner