ខេត្តរតនគិរី ឆ្លងថ្មី១៨នាក់ (Video Inside)

ខេត្តរតនគិរី ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៨នាក់ ថែមទៀត ដែលជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលចំនួនពាក់កណ្តាល។ កាលពីថ្ងៃអង្គារម្សិលមិញ ខេត្តមានអ្នកឆ្លងចំនួន តែ៩នាក់ទេ ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋជាអ្នកក្រុងបានលុង ១៤នាក់, ស្រុកលំផាត់ ២នាក់, ស្រុកអូរជុំ ម្នាក់ និងជាពលរដ្ឋមកពីខេត្តក្រចេះម្នាក់ ។

គិតត្រឹមថ្ងៃនេះ ខេត្តរតនគិរី មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥៨២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន១០២នាក់ និងមានអ្នកស្លាប់ ៤នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner